26/11/2016 10:30 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ឡាវ

ក្នុងឱកាស​នៃដំណើរ​ទស្សនកិច្ច​មិត្តភាព​ជាផ្លូវការ នៅឡាវចាប់ពីថ្ងៃទី២៤ ដ​ល់ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ២០១៦របស់​អគ្គលេខាគណៈកម្មាធិការ​មជ្ឈឹម​បក្សកុម្មុយនិស្ត​វៀតណាម​ លោក Nguyen Phu Trong នោះ វៀតណាម​និង​ឡាវ​ បានចេញសេចក្តី​ថ្លែង ការណ៍រួម។ សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា៖ ក្នុងដំណើទស្សន​កិច្ច​នៅ​ឡាវ  អគ្គលេខា​បក្ស លោក Nguyen Phu Trong បានអញ្ជើញជួបចរចា​ជាមួយ​អគ្គលេខា បក្ស​និង​ជាប្រធាន​រដ្ឋឡាវ​ លោក Bounnhang Vorachith ជួប​សម្តែង​ការគួរ​សមនាយក រដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith និង​ប្រធាន​រដ្ឋ​សភា​លោកស្រី Pany Yathotu និង​អញ្ជើញទស្សនាមូលដ្ឋានសេដ្ឋកិច្ចវប្បធម៌មួយ​ចំនួន​នៅ​រដ្ឋធានី​វៀង​ច័ន្ទ​ទៀត​ផង។

​នៅក្នុងបណ្តាជំនួប ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយ​រក្សា រាល់​ការជួប​ប្រាស្រ័យ​រវាង​ថ្នាក់​ដឹក​នាំ​ នៃបក្សទាំងពីរនិងរដ្ឋទាំងពីរ បន្តពង្រឹង​និង​ពង្រីក ប្រកប​ដោយ​ប្រសិទ្ធភាព​យន្តការ​សហប្រតិ​បត្តិការ រវាង​ប្រទេសទាំងពីរ​បើកទូលាយ កិច្ចសហប្រតិបត្តិការ ជួយគ្នាទៅវិញទៅមក រវាងស្ថាប័នបក្សនានា​ក្រសួង​គ្រប់​ជាន់ ថ្នាក់ និងតំបន់នានានៃប្រទេសនីមួយៗ រួមសហការរៀបចំល្អរាល់​សកម្មភាព​រំលឹក​ខួប លើកទី​៥៥ នៃទិវាបង្កើតទំនាក់ទំនងកាទូត​ និងរយៈពេល​៤០ឆ្នាំនៃ​ទិវាចុះហត្ថលេខា​លើ អនុសញ្ញា​មិត្តភាព​និង​សហប្រតិបត្តិការ នៅឆ្នាំ​​២០១៧ខាងមុខ។

​ភាគីទាំងពីរបានឯកភាពសហការមានប្រសិទ្ធភាព សំដៅអនុវត្តល្អរាល់កិច្ច​ព្រម​ព្រៀង​ជាន់​ខ្ពស់ កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ រវាងរដ្ឋាភិបាលទាំង​ពីរ​និង​ផែនកា​រ សហ​ប្រតិបត្តិការ​រវាង​ក្រសួង​ស្ថាប័ន​នានា​នៃប្រទេស​ទាំងពីរ។ ភាគីទាំង​ពីរឯកភាព បង្កើនកិច្ចសហប្រតិបត្តិការលើវិស័​យការ​ពារ​ជាតិ សន្តិសុខ សំដៅ​រក្សា​​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាព​សង្គមនៅប្រទេសនី​មួយៗ។ ភាគី​ទាំង​ពីរ បាន​សង្កត់​ធ្ងន់​នូវសារៈ​សំខាន់ នៃការរក្សាសន្តិសុខ ស្ថិរភាព​សុវត្ថ​ភាព​នៅសមុទ្រ​ខាង កើត ជម្រុញ​ការដោះស្រាយ​ជម្លោះ​នៅ​សមុទ្រ​ខាងកើត​ដោយ​សន្តិវិធីឈរ​ លើមូលដ្ឋាន ច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអ.ស.បស្តី​ពីច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ រួម​ជាមួយ ភាគីទាក់​ទិន​នានា អនុវត្តដោយទៀងទាត់​សេចក្តី​ថ្លែង​ការណ៍​ស្តីការ​ប្រតិបត្តិ​របស់​ភាគី​នានា នៅសមុទ្រខាងកើត (COC) ឆ្ពោះទៅសម្រេចក្រមប្រតិបត្តិ​តំបន់​សម្រាប់​ភាគី​នា​នា នៅ​សមុទ្រ​ខាងកើត (COC)​ យ៉ាងឆាប់ៗ។

​ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលយ៉ាងល្អប្រសើដែលទទួលបានក្នុង ដំណើរ​ទស្សនកិច្ច​មិត្តភាព​ជាផ្លូវ​ការ​ នៅឡាវរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong ដែល​រួម​ចំណែក​នាំទំនាក់​ទំនង​មិត្តភាព​ប្រពៃណី សាមគ្គីពិសេសនិង​សហប្រតិបត្តិការ លើគ្រប់វិស័យវៀតណាម -ឡាវកាន់តែស៊ីជម្រៅពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ឆ្លើយ​តប ទៅនឹងបំណង​ប្រាថ្នារបស់ប្រជាជន នៃប្រទេសទាំងពីរដើម្បី​សន្តិភាព ស្ថិរភាព សហ ប្រតិបត្តិ​ការ​និង​ការអភិវឌ្ឍន៍​ក្នុងតំបន់និងលើពិភពលោក៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ