18/04/2017 09:57 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា


សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា (nguyenxuanphuc.org)

ក្នុងដំណើរ​ទស្សនកិច្ចជាផ្លូវការនៅវៀតណាម របស់នាយក រដ្ឋមន្ត្រីស្រីលង្កា​លោក Ranil Wickremesinghe តាម​សេចក្តី​​អញ្ជើញ របស់ នាយក​រដ្ឋមន្ត្រី​រដ្ឋាភិបាល​វៀត​ណាម ​លោក Nguyen Xuan Phuc ភាគីទាំងពីរ បាន​ចេញ​សេចក្តី​​ថ្លែង​ការណ៍​រួមវៀត​ណាម-ស្រីលង្កា។ ភាគីទាំពីរបានឯកភាព ជំរុញ​ថែម​ទៀត​នូវ​ទំនាក់ទំនងនយោបាយ រវាង​វៀត​ណាមនិងស្រីលង្កា រៀបចំ​សម័យ​ប្រជុំ​ពិ​គ្រោះ​​យោបល់​នយោបាយលើកទី៣ រវាងក្រសួងការបរទេស​នៃ​ប្រទេស​​ទាំង​ពីរ​ ក៏ដូចជា កិច្ចប្រជុំ​អនុគណៈ​កម្មាធិការ​ពាណិជ្ជកម្ម​ដើម្បី​ត្រៀម​រៀបចំ​ឲ្យ​សម័យ​ប្រជុំលើក​ទី ៤ នៃគណៈ​កម្មាធិការចម្រុះ ស្តីអំ​ពីកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម-ស្រីលង្កា។ ឯកសារ​ពោល ខាងលើក៏បានឲ្យដឹងថែមទៀតថា៖ វៀតណាមវាយតំលៃខ្ពស់ចំពោះ​ការគាំទ្រ​រប​ស់​ស្រីលង្កាសំរាប់​វៀត​ណាម ក្នុងការចុះឈ្មោះចូល​​ក្នុងក្រុម​ប្រឹក្សាសន្តិសុខ អ.ស.ប. អាណត្តិ ២០២០-២០២១។ ស្រីលង្កា​បញ្ជាក់​នឹង​គាំ​ទ្រ​​​បេក្ខជន​របស់​វៀត​ណាម ចុះឈ្មោះ​ក្នុង​ឋានៈជាអគ្គនាយក UNESCO អាណត្តិ ២០១៧​-​២០២៧​។​ភាគី​ទាំង​ពីរ ​បាន​ឯកភាពនឹងសហការយ៉ាងជិតស្និទ្ធិ ជាមួយគ្នាសំដៅ រួម​ចំណែក​យ៉ាង​សកម្មចូលក្នុង​ការអភិវឌ្ឍន៍ របស់​​អាស៊ាន​និង​សមាគម​សហប្រតិបត្តិ​ការ​តំបន់​​អាស៊ីខាងត្បូង ដើម្បីសន្តិ​ភាព​ស្ថិរភាព​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍ នៅ​អាស៊ី​។ វៀតណាម​គាំទ្រតស្រីលង្កាក្លាយ​ទៅជាដៃ គូ​សន្ទនា​លើគ្រប់​វិស័យ​ជាមួយ​អាស៊ាននា​ពេលខា​ងមុខ។
 
នាយរដ្ឋមន្ត្រីទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសន្តិភាព និង​ស្ថិរភាព​នៅសមុទ្រ​ខាង​កើត សេរីភាព​នាវាចរណ៍​ អាកាសចរណ៍និង ពាណិជ្ជកម្ម​សេរី​ដោះស្រយ​ជំលោះ​ ដោយ​សន្តិវិធី​សមស្រប​នឹងច្បាប់​អន្តរជាតិ​​៕​ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ