01/07/2017 11:50 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី


សេចក្តីថ្លែងការណ៍រួមវៀតណាម-រុស្ស៊ី 

នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ វៀតណាមនិងរុស្ស៊ីបានចេញសេចក្ដីថ្លែងការណ៍រួម ក្នុងឱកាសប្រធានរដ្ឋ​ លោក Tran Dai Quang អញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចនៅរុស្ស៊ីចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃ​ទី​១ ​ខែកក្កដា​ ។ សេចក្ដីថ្លែងការណ៍រួមបានលើកច្បាស់ថា៖ ភាគីទាំងពីរបានឯកភាពរក្សាជំនួបសន្ទនានយោបាយជាប្រចាំនិងជាក់ស្ដែងនៅគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU)។ ភាគីទាំងពីរបានវាយតំលៃខ្ពស់ចំពោះការអនុវត្តគំរោងការណ៍រួម ក្នុងវិស័យប្រេងឧស្ម័ន អះអាងបន្តបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពនានារបស់សហគ្រាសវៀតណាមនិងរុស្ស៊ីក្នុងវិស័យនេះ អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យមានសក្ដានុភាព​។​
ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ថា៖កិច្ចសហប្រតិបត្តិការការពារជាតិនិងបច្ចេកទេសយោធា ក៏ដូចជាការរួមផ្សំ ធ្វើសកម្មភាពក្នុងវិស័យការពារជាតិ សន្តិសុខ ដើមតួនាទីសំខាន់ ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ​ និង​មិនបង្កអន្តរាយទៅលើប្រទេសទីបី។ ភាគីទាំងពីរបានអះអាងនូវការយកចិត្តទុកដាក់រួម ក្នុងការបើកទូលាយ​កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ បណ្ដុះបណ្ដាល។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានសង្កត់ធ្ងន់ទៅលើការចាំបាច់ត្រូវបង្កើនកិច្ចសហប្រតិបត្តិការអោយបានជិតស្និទ្ធ​ថែម​ទៀតនៅវេទិកាពហុភាគី។ ភាគីទាំងពីរបានចាត់ទុកថា៖ ជំលោះព្រំដែនដែនដីនិងជំលោះផ្សេងៗទៀត​ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វីកត្រូវបានដោះស្រាយដោយសន្តិវិធី មិនប្រើប្រាស់អំបើហឹង្សាឬគំរាមកំហែងប្រើប្រាស់​អំពើហឹង្សា ផ្អែកទៅលើច្បាប់អន្តរជាតិដែលក្នុងនោះមានអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ដើម្បីធានាសន្តិភាព ស្ថិរភាព សន្តិសុខ ក្នុងតំបន់។

វៀតណាមនិងរុស្ស៊ីគាំទ្រការអនុវត្តពេញលេញនិងប្រសិទ្ធភាពសេចក្ដីថ្លែងការណ៍ស្ដីអំពីប្រតិបត្តិសំរាប់ភាគី​នា​នា នៅសមុទ្រខាងកើត នាឆ្នាំ២០០២ និងខំប្រឹងប្រែងទទួលបានក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើតយ៉ាងឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ