19/04/2015 13:40 GMT+7 Email Print Like 0

សេចក្តីថ្លែងការណ៍រួមវៀតណាម-ន័រវែស

ទទួលសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីន័រ​វែស​លោកស្រី Erna Solberg បាន​អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី ១៨ ខែមេសាឆ្នាំ២០១៥។

រូបថតៈ​VGP/Nhật Bắc
 
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច លោកស្រី Erna Solberg បានដំណើរ ការជួបសន្ទនា​ជាមួយ​សមភាគី​លោក​ Nguyen Tan Dung ជួបសម្តែងការគួរសម ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និងប្រធានរដ្ឋសភាលោក Nguyen Sinh Hung ទៅទស្សនានិងស្វែងយល់អំពីស្ថានភាពអនុវត្តគំរោងការណ៍ មួយ​ចំនួនដោយមូលនិធិកុមារនៃអ .ស.ប (UNICEF) ជួយឧបត្ថម្ភនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម។

នៅក្នុងជំនួប នាយករដ្ឋមន្ត្រីទាំងពីររូប​បានជូនតំណឹងទៅវិញទៅមក អំពីស្ថានភាពជាក់​ស្តែង​របស់​ប្រទេស​នីមួយៗ​ ព្រមព្រៀងបង្កើនទំនាក់ទំនងទ្វេ ភាគី ឆ្ពោះទៅបង្កើតក្របខ័ណ្ឌ​ទំនាក់ទំនង​ដៃគូរ​ដោយឈរ​លើ​មូលដ្ឋាន​សមស្រប​នឹង បណ្តាវិស័យអាទិភាពរវាងប្រទេសទាំងពីរវៀតណាម-ន័រវែសនាពេលខាងមុខ។

ភាគីទាំងពីរ ព្រមព្រៀងជម្រុញរាល់ការខំប្រឹងប្រែង សំដៅអនុវត្តដោយ គ្រប់គ្រាន់បណ្តា​គោល​ដៅ​សហ
ស​វត្ស​​ន៍​​​ និងបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌរបៀបវារៈអភិវឌ្ឍន៍សកល​ក្រោយ​ឆ្នាំ​២០១៥។        នាយករដ្ឋមន្ត្រីទាំងពីររូប បានព្រមព្រៀងពង្រីកកិច្ចសហប្រតិបត្តិការលើ វិស័យពាណិជ្ជកម្ម និង​វិនិយោគទ្វេភាគី ក្នុងកាលៈទេសៈដែលខឿនសេដ្ឋកិច្ចនៃ ប្រទេសទាំងពីរមានសក្តានុភាពដ៏ធំធេង។ ថ្នាក់​ដឹក​នាំ​ទាំងពីរ បានអះអាងនូវការ សន្យារបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបញ្ចប់ឲ្យបា​ន​ឆាប់ៗ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម សេរីលើគ្រប់វិស័យនិងមានគុណភាពខ្ពស់រវាងវៀតណាមជាមួយតំបន់ពាណិជ្ជ កម្ម​សេរី​អឺរ៉ុប​ EFTA។

ភាគីទាំងពីរបានព្រមព្រៀងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅផ្លាស់ ប្តូរាល់​បញ្ហា​ដែល​ភាគី​ទាំងពីរ​មាន​ការ​យកចិត្តទុកដាក់ដូចគ្នា។        ភាគីទាំងពីរបានព្រមព្រៀងបង្កើនទំនាក់ទំនងទ្វេភាគីនៅបណ្តាវេទិការ
តំ​បន់និងពហុភាគី។ ឈរលើស្មារតីនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានវាយតម្លៃខ្ពស់​ចំពោះ​ការអ​នុម័ត​សេចក្តី​ថ្លែង​ការណ៍រួមស្តីពីទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស នៅសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៤៧ នៃខែសីហាឆ្នាំ​២០១៤។

នាយករដ្ឋមន្ត្រីទាំងពីររូប ក៏បានពិភាគ្សាលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ​ដែលមានការ​យកចិត្ត​ទុក​ដាក់​ដូច​គ្នា​។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានអះអាង ជាថ្មីម្តងទៀតនូវការសន្យាគោរពនិងបង្កើនតួនាទី​របស់​ច្បាប់​អន្តរជាតិ សំដៅធានាសន្តិភាព ស្ថិរភាព ភាពសម្បូរុងរឿង និងជម្រុញសន្តិសុខ សុវត្ថិភាព និង កិច្ចសហ​ប្រតិបត្តិការ​នាវាចរណ៍ អាកាសចរណ៍ ពាណិជ្ជកម្ម ឲ្យស្របនឹងបណ្តា គោលការណ៍នៃច្បាប់អន្តរជាតិ ក្នុង​នោះ​​មានសន្ធិសញ្ញារបស់អ .ស.ប ស្តីពីច្បាប់សមុទ្រ (UNCLOS)៕

 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ