23/02/2017 10:17 GMT+7 Email Print Like 0

សេចក្តីជូនដំណឹងនៃសម័យប្រ​ជុំលើក​ទិ​៧ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម​នីតិកាល​ទី១​៤​


សេចក្តីជូនដំណឹងនៃសម័យប្រជុំលើកទិ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម នីតិកាលទី១៤

ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២០និងទី២១ ខែកុម្ភះ ឆ្នាំ២០១៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បាន​ដំណើរ​​កិច្ច​ប្រជុំ​លើកទី​៧ នៅ​ទីក្រុង​ហាណូយ ដោយ​ប្រធាន​រដ្ឋ​សភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ជា​អធិបតី​​។ នៅទី​នេះ​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាបាន​ផ្តល់មតិ ចំពោះគំរោង​ច្បាប់​ធ្វើ​វិសោធន​កម្ម បំពេញ​បន្ថែម​មា​ត្រាមួយចំនួន នៃច្បាប់​ព្រហ្មទណ្ឌ គំរោងច្បាប់​ធារាសាស្ត្រ ​សេចក្ដីព្រាង​អនុក្រិត ស្ដីអំពី​យន្តការ​ គោល​នយោ​បាយ ហិរញ្ញវត្ថុ -ថវិកា​​ពិសេស​ ដោយឡែកសំរាប់ទីក្រុងហូជីមិញ​។ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ បាន​ឯកភាព​ចេញផ្សាយសេចក្ដីសម្រេចចិត្តអនុវត្ត និង​បំពេញបន្ថែម​មាត្រាមួយ​ចំនួន នៃច្បាប់​ចាត់តាំង​រដ្ឋសភា ដើម្បីរួម​ចំណែក​​លើក​កំពស់ថែម​ទៀត​​គុណភាពសកម្មភាព របស់សមាជិកសភា៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ