19/11/2016 10:40 GMT+7 Email Print Like 0

សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា


សេចក្ដីថ្លែងការណ៍រួមវៀតណាម-គុយបា

ក្នុងឱកាស ប្រធាន​រដ្ឋវៀតណាម លោកTran Dai Quang អញ្ជើញទៅបំ​ពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅគុយ​បា ចាប់​ពី​ថ្ងៃទី​១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ភាគីទាំងពីរ​បាន​ចេញសេចក្ដី​ថ្លែង​ការ​ណ៍​រួម។ សេចក្ដី​ថ្លែង​ការណ៍​រួមបាន​លើកច្បាស់​ថា៖ ភាគីទាំង​ពីរឯកភាព​អំពីវិធីសាស្ត្រ​ជំរុញទំនាក់ទំនង​សហប្រតិបត្តិការទ្វេភាគី ពិសេស​គឺក្នុង​បណ្ដា​វិស័យដែល​មានសក្ដានុភាព និងឧត្តមភាព​ដូច​ជា៖ ការពារ​ជាតិ ពាណិជ្ជកម្ម​ កសិកម្ម វិទ្យាសាស្ត្រ​ និងបច្ចេកវិទ្យា។

​ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពអំពីការបង្កើនជំនួបប្រាស្រ័យ រវាង​ថ្នាក់​ដឹកនាំរបស់​បក្ស និង​រដ្ឋ បន្ត​បង្កើន​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធិ ក្នុងវិស័យការ​ពារជាតិ ​សន្តិសុខ ​និងកិច្ចកា​របរទេស​។ ភាគី​ទាំង​ពីរ​បាន​សង្កត់​ធ្ងន់ទៅលើសា​រសំ​ខាន់​នៃយន្តការ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល អំពី​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​​វិទ្យា​សាស្ត្រ និង​បច្ចេកទេសរវាង​ប្រទេសទាំង​ពីរ។ ភាគី​ទាំងពីរក៏បានបង្ហាញនូវការ​គាំទ្រគ្នា​ទៅវិញ​ទៅមក​ ចំពោះ​គោលមាគា៍កិច្ច​ការបរទេស​ឯករាជ្យ​ និងម្ចាស់ការរបស់​ប្រទេស​និមួយៗ​។ ថ្នាក់​ដឹកនាំនៃ​ប្រទេស​ទាំង​ពីរក៏បាន​ឯកភាព​បង្កើនកិច្ចសហប្រ​តិបត្តិការ និ​ងគាំទ្រគ្នាទៅ​វិញទៅ​មកនៅ​អង្គការ​អន្តរជាតិ និង​វេទិកាព​ហុភាគីនានា​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ