14/10/2014 16:23 GMT+7 Email Print Like 0

សូរសំឡេងស្រឡៃ saranai នៅទ្រឿងសា

 

សូរសំឡេងស្រឡៃ saranai នៅទ្រឿងសា ចេញផុតពីតំបន់​ដ៏ពិសិដ្ឋ​មី​សើន​ សូរសំឡេងស្រឡៃង​ saranai របស់​ជនជាតិ​ចាម​​​បានលាន់រំពងដល់ទ្រឿងសា បានជួបដោយចៃដន្យ។ 

ការ​ជួបចៃដន្យនេះ ​ដែលក្លាយជាអំណោយមួយដ៏មានអត្ថន័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពិ​សេស។​ ពីព្រោះ​នៅ​កណ្តាល​មហា​សមុទ្រ​​​​ល្វឹងល្វើយ​សូរសំ​​ឡេង​ស្រឡៃsaranai បន្លឺឡើងបានផ្តល់សេចក្តីប៉ងប្រាថ្នា​ស្តី​ពីទ្រឿងសា ប្រកបដោយ​សន្តិភាព​ និងសុភមង្គល។

កំពង់ផែកាតឡាយនៅទីក្រុងហូជីមិញ នាថ្ងៃជូនដំណើរក្រុមគ្រួសារមួយចំនួន ទៅកាន់ទ្រឿងសា ដើម្បីទៅ​រសុខទុក្ខសាច់ញាតិ ដែលស្នាក់នៅទីនោះធ្វើឲ្យបរិយាកាសអ៊ូអរជាងធម្មតា។ នៅលើដំបូលនាវា អ្នក​ដំ​ណើរ​បានប្រមូលផ្តុំ ស្ទើរតែគ្រប់ទាំងអស់ហាក់ដូចជាអ្នកណាក៏ចង់បក់ដៃលាដីគោក ដើម្បីចាប់ផ្តើមធ្វើ​ដំ​ណើរដ៏យូរ លើផ្ទៃសមុទ្រទៅកាន់កោះទ្រឿសាជាទីស្រឡាញ់។

ស្រាប់តែក្រោមរស្មីអរុណរះ ក្រុមយើងខ្ញុំឃើញលោកតាម្នាក់ ដែលចេញពីខាងក្រោយដំបូលនាវា មានលេខ
HQ571។ លោកតាបានជូតកន្សែងលើក្បាល និងមានពុកមាត់វែងពណ៌សស្គុស បក់តាមខ្យល់សមុទ្រស្បែក
មុខ របស់លោកតាត្រូវកំដៅថ្ងៃរោល បានធ្វើឲ្យមនុស្ស ស្ទើរតែទាំងអស់ដែលឈរនៅលើដំបូងនាវាចាប់​អារម្មណ៍ផងដែរ។


នាទីឪពុកនិងកូនប្រុសលោកឡូភូបាវនិងឡូឡាមស៊ីញជួបគ្នា នៅកំពង់ផែទ្រឿងសាធំ។


លោកតាជនជាតិចាម ឡូភូបាវនឹងស្រឡៃ saranaiក្នុងដំណើរទៅកោះទ្រឿងសា ដើម្បី
សួរសុខទុក្ខកូនប្រុសឡុឡាមស៊ីញរបស់គាត់។

លើជើងនាវាឆ្លងសមុទ្រទៅកាន់កោះ ទ្រឿងសា លោកតាបានផ្លុំឲ្យអ្នកគ្រប់គ្នាស្តាប់នូវបទភ្លេងស្រឡៃsaranai
យ៉ាងពិរោះទាក់ទាញអារម្មណ៍។


បងឡូឡាមស៊ីញសប្បាយរីករាយ នៅពេលបានជួបឪពុក និងមើលឃើញស្រឡៃ Sanarai នៅទ្រឿងសាធំ។

យើងខ្ញុំក៏មិនខុសពីអ្នកទាំងនោះដែរ។ ការសន្ទនាជាមួយលោកតានោះក្នុងរយៈពេលដ៏ខ្លីបំផុត មុនពេល​ចេញ​​ដំណើរគ្រាន់តែអាចឲ្យយើងខ្ញុំ ដឹងបានតែឈ្មោះលោកតាគឺជាឡូភូបាវ ជនជាតិចាម ស្រុកកំណើត​នៅ​​​ទីរួមស្រុកភឿកយ៉ាន ស្រុកនិញភឿក ខេត្តនិញថួន។ លោកតាធ្វើដំណើរទៅទ្រឿសាធំ ដើម្បីសួរសុខ​ទុកកូនប្រុសរបសគាត់ ឈ្មោះឡូឡាមស៊ីញ​ជាយុទ្ធជនម្នាក់ កំពុងបំពេញភារកិច្ចនៅកោះទ្រឿងសាធំ។​

កន្លងមួយយប់ឃេ្លងឃ្លោងលើផ្ទៃសមុទ្រ អរុណរះនៅមហាសមុទ្រ ពិតជាមានអារម្មណ៍ពិបាកពណ៌នា​ណាស់​។ ទោះបីអ្នកដំណើរទាំងឡាយនឿយហត់ ដោយសារពុលរលកសមុទ្រក៏ដោយ ប៉ុន្តែអ្នកណាក៏ខិត​ខំឡើងដំបូលនាវា ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធរបស់មហាសមុទ្រ។ នៅក្បាលគែមនាវា អ្នក​ដំ​ណើរ​មួយ​ចំនួន កំពុងចង្អុលទិសឆ្ងាយៗទៅខាងមុខ។ ​នោះជា​កោះទ្រឿងសា​ធំ ​ដែល​មើល​ឃើញ​ដូច​ជា​ចំណុច​តូច​មួយ លេចចេញកណ្តាលមេឃនិងទឹក។

ក្នុងពេលដែល អ្នកដំណើរកំពុងយកចិត្តទុកដាក់គយគន់សមុទ្រ និងកោះ ស្រាប់តែឮសូរសំឡេងស្រឡៃ​យ៉ាងចំឡែក ដែលលាន់រំពងចេញមកពីក្បែរបង្កាន់ដៃរបស់បន្ទប់បើកបរនាវា។

សូរស្រឡៃនេះបានបង្វក់ចិត្ត និងទាក់ទាញទឹកចិត្តអ្នកដំណើរទាំងឡាយយ៉ាងចំឡែក។ គ្មានអ្នកណាប្រាប់​អ្នកណា ពួកគេគ្រប់គ្នា សុទ្ធតែសម្លឹងមើលទៅរកទិស ដែលមានសូរសំឡេងនោះ។ ពួកគេកាន់តែភ្ញាក់ផ្អើល​នៅពេលដឹងថា៖សូរសំឡេងនេះមកពីលោកតាឡូឡាមបាវ ជូតកន្សែងលើក្បាល និងមានពុកមាត់សស្គុស​បក់តាមខ្យល់សមុទ្រ កំពុងបណ្តែតអារម្មណ៍​ជាមួយនឹងសំនៀងពិរោះនៃសូរសំឡេងស្រឡៃ saranai ដ៏បង្វក់ចិត្តរបស់ជនជាតិចាម។


ក្នុងទិដ្ឋភាពមហាសមុទ្រល្វឹងល្វើយ សូរសំឡេងស្រឡៃប្រហាក់ដូចជាខ្សែអរូបីមួយ តភ្ជាប់អ្នកដំណើរស្និទ្ធ ស្នាល នឹងគ្នាថែមទៀត។ សូរសំឡេងពិរោះ ប្រកបដោយសំនៀងខ្ពស់ទាបឮគ្រលួច ជួនកាលញាប់តឿន​ដូចចង្វាក់ភ្លេងសង្រ្គាម ក្នុងប្រវត្តិសាស្ត្រនៃជនជាតិចាម។ ចំណែកមនុស្សរាល់គ្នានៅលើដំបូលនាវា ជួន​កាលយកចត្តិទុកដាក់ស្តាប់  ជួនកាលទះដៃគាំទ្រ ដើម្បីលើកទឹកចិត្តលោកតាកាន់តែបន្តដាក់អារម្មណ៍ ក្នុង​សំឡេងស្រឡៃ saranai ថែមទៀត។ សូសំឡេងស្រឡៃsaranai របស់លោកតាជនជាតិចាម មានកម្លាំងខ្លាំង​ចំឡែក ដែលអាចធ្វើឲ្យអ្នកទាំងអស់​ បាត់បង់ការនឿយហត់ និងមានកម្លាំងឡើងវិញ។

ទ្រឿងសានេះហើយ! មានសំឡេងមនុស្សស្រែកឡើង។ អ្នកណាក៏រំភើបចិត្តខ្លាំង នៅពេលនាវា HQ 571មក ​ដល់​កំពង់ផែកោះ ទ្រឿងសាធំ។ ក្រោយប៉ុន្មាននាទីអាឡោះអាល័យដំបូងជាមួយកូនប្រុសឡូឡាមស៊ីញ​នៅលើកំពង់ផែកោះទ្រឿងសាធំ លោក​តា​បាវ​ដើរតាមកូនប្រុស ចូលទៅអង្គភាពឈរជើងរបស់កូនគាត់។​

អ​ង្គុយ​​​លើ​កៅអីថ្ម​ក្រោមម្លប់​ឈើ​ផង​បា (ដើម​ឈីផងបា ជានិមិត្តរូបតំណាងឲ្យ​កម្លាំងរស់នៅកោះទ្រឿងសា)​លោកតាមិនភ្លេចជូនអំណោយពិសេស មិនអាចកាត់ថ្លែបាន (នោះគឺសំឡេងស្រឡៃ saranai) ​ដល់យុទ្ធជន​នៅ​ទ្រឿងសា ហើយសំឡេងស្រឡៃ​ ក៏បាន​បន្លឺឡើង ជួនកាលខ្ពស់ ជួនកាលទាប។ សូរសំឡេងស្រឡៃ saranai គួបផ្សំនឹងស្លឹកឈើផងបា ដែលលូតលាស់យ៉ាងអង់អាចក្លាហាន អាច​ឈរ​យ៉ាងសង្ហារវាង​សមុទ្រ​និងមេឃ។ 

សូរសំឡេង saranaiរបស់លោកបាវ គឺជាអំណោយផ្នែកស្មារតីពោរពេញ ដោយអត្ថន័យ
ពិសេសសំរាប់កូនប្រុសគាត់និងយុទ្ធជនៅកោះទ្រឿងសាធំ។




នៅពេលលាមត្តិយុទ្ធជនរួមកងជួរនិងកូនប្រុសគាត់នៅទ្រឿងសាធំ ដើម្បីត្រឡាប់មកដីគោកវិញ។

មិត្តយុទ្ធជនរួមកងជួររបស់ឡុឡាមស៊ីញ ជ្រើសរើសដើមឆ័ត្ររួត ធ្វើជាអំណោយជូន
លោកតាជនជាតិចាម មុនពេលគាត់ត្រឡប់មកដែនគោកវិញ។


លោកតារីករាយរៀបរាប់ឲ្យអ្នកក្នុងគ្រួសារអំពីរឿងនានា ដែលគួរឲ្យចងចាំក្នុងដំណើរទៅកាន់ទ្រឿងសា។


ក្នុងអំឡុងប៉ុន្មានថ្ងៃស្នាក់នៅកោះទ្រឿងសាធំ លោកតាជនជាតិចាមបានយុទ្ធជន និងប្រជាជននៅលើកោះ​ហៅ​យ៉ាងស្និទ្ធស្នាលថា៖ លោក saranai” ។ ពីព្រោះលោកទៅទីណា បរិយាកាសនៅទីនោះសប្បាយរីក រាយ ដូចជាមានពិធីបុណ្យរបស់ជនជាតិចាមជានិច្ច។

និស្ស័យរបស់យើងខ្ញុំជាមួយ លោកតា Saranai” នៅមិនទាន់ចប់ត្រឹមនោះទេ។ ពេលត្រឡប់មកដល់ដី គោក​ ក្រុមយើងខ្ញុំតាមលោកតាដល់ទីរួមខេត្តភឿកយ៉ាន ស្ថិតក្នុងខេត្តនិញថួនពោរពេញ ដោយកំដៅថ្ងៃ  និងខ្យល់បក់ ដែលជាតំបន់ក្តៅនិងរីងស្ងួតហួតហែង។​

ប៉ុន្តែនៅពេល លោកតាត្រឡប់មកវិញតំបន់នោះហាក់ដូចជាស្រស់ស្អាត​ជាង​​មុន ដោយរឿង​រ៉ាវ ដែល​​​លោក​តា Saranai ពាំនាំមកពីកោះទ្រឿងសាធំមកកាន់មាតុភូមិវិញ។

តាំងពីព្រលឹម សមាជិកទាំងអស់ក្នុងគ្រួសារលោកតាបានប្រមូលផ្តុំ ដើម្បី​ទទួល​លោកតាមកវិញ។
 អ្នកណា​ក៏មានចំណង់ខ្លាំង រង់ចាំបានស្តាប់លោកតានិយាយរឿងរ៉ាវស្តីពីទ្រឿងសា និងរឿងរ៉ាវកូនរបស់គាត់បងឡូ​ឡាមស៊ីញ ដែលកំពុងបំពេញកាតព្វកិច្ចយាមល្បាតការពារ​ទឹក​​ដី និងដែនសមុទ្រនៃមាតុប្រទេសនៅលើ​កោះឆ្ងាយ។

យើងខ្ញុំមិនដឹងថា៖ក្រោយលើកនេះ រហូតដល់ពេលណាទ្រឿងសាទើបឮសូរសំ​ឡេងស្រឡៃ saranai របស់​លោកតានោះទៀត។ គ្រាន់តែដឹងថាសូរសំឡេង​ដ៏ខ្លាំងក្លា ប្រកបដោយវរៈភាពនោះ ត្រូវបានលាន់រំពង នៅ​តំបន់ស័ក្តិសិទ្ធិនៃមាតុប្រទេស រួមជាមួយសេចក្តីប្រាថ្នានូវទ្រឿងសាប្រកបដោយសន្តិសុខ និងសុភមង្គល៕​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទ៖ថាវវី រូបថត៖វៀតគឿង

បណ្តាអត្ថបទបានផ្សាយ