05/11/2014 10:18 GMT+7 Email Print Like 0

សិល្បៈគូរតាមរូបថតរបស់អ្នកហាណូយ

ហាណូយមានវិថីបុរាណ ចំនួន ៣៦ នៅតែរក្សាទុកក្នុងខ្លូន បណ្តាអ្នកបុរាណ មុខរបរចាស់។ មុខ របរ​គូរតាមរូបថត ជួនកាលមានការរីកចំរើន ជួនការមានការថយចុះតាមស្ថានភាព ប៉ុន្តែនៅតែ សេស​សល់យ៉ាងស្ងៀមស្ងាត់ រហូតដល់សព្វថ្ងៃនេះ ដោយសារចំណង់ចិត្តខ្លាំងលើមុខរបរ របស់ បណ្តាលិល្បករចំណាស់ៗ។
 

នៅបណ្តាឆ្នាំ ៦០ នៃសតវត្សរ៍មុន មុខរបរគូរតាម រូបថតនៅវិថីបុរាណហាណូយរីកចំរើនយ៉ាងខ្លាំងបំផុត រួម​មាន​រាប់រយហាងគូរតាមរូបថត ស្ថិតនៅបណ្តោយវិថីហាងង៉ាង ហាងដាវ និងហាងឌឿង។ បណ្តាអ្នកនឹក​ដល់​រដ្ឋធានីហាណូយ នៅរំលឹកអំពីថ្វីដៃរបស់សិល្បករ ង្វៀនលុក រួមជាមួយបណ្តាស្នាមគូរតាមរូបថត ដូច​ជា​សម្តែងបានទាំងស្រុងនូវព្រលឹងរបស់តួរអង្គ។ តាមការឆ្លងកាត់របស់ពេលវេលា រួមនឹងការអភិវឌ្ឍន៍​របស់​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាបោះពុម្ព ម៉ាស៊ីនថតរូប របរគូរតាមរូបថតនឹកស្មានដូចជាសាបសូន្យទៅហើយ។ បណ្តា​រូបភាពសិល្បករ ព្យាយាមអង្គុយ នៅមុខជើងទម្រគូរតាមរូបថត នៅវិថីបុរាណ​ក៏​កាន់តែ​តិច​ទៅៗជា​បណ្តើរៗ​ ពីមួយថ្ងៃទៅមូយថ្ងៃ។

អ្នកចូលចិត្តគំនូរ នៅរដ្ឋធានីហាណូយ នៅតែជក់ចិត្តនឹងបណ្តាស្នាមគូរតាមរូបថតរបស់សិល្បករ នៅវិថី​បុរាណ។​ ហេតុនេះចរន្តគំនូរគូរតាមរូបថត នៅតែមានអ្នកចូលចិត្ត និងនៅសេសសល់​សិល្ប​ករ​មួយ​ចំនួន​តិច​ នៅវិថីបុរាណដូចជា៖ លោកង្វៀនបាវង្វៀន នៅអាស័យដ្ឋាន ៤៩ វិថីហាងង៉ាង លោកត្រឹនវ៉ាន់ធីញ នៅ ២៤ វិថីហាងឌឿង នៅតែព្យាយាមនឹងបណ្តាស្នាមជក់គូរជាមុខរបរនេះ។

មានចំណង់ចិត្តខ្លាំងលើមុខរបរ មុខរបរមិនក្បត់ទេ។ ប្រហែលមានគំនិតដូច្នេះ ទើបសិល្បករ ត្រឹនវ៉ាន់ធីញ បាន​កាន់ជាប់ជក់គូរ ទោះបីឆ្លងកាត់បណ្តាការរីកចំរើន ការថយចុះ បំរែបំរួល។ ខ្ញុំបានជួបលោក ចំពេល​លោក​ទើបតែងើបពីជំងឺធ្ងន់ ប៉ុន្តែទើបចេញពីគ្រែ លោកបានព្យាយាម នៅក្បែរមុខជើងទម្រគូរភ្លាម។ លោក​បាន​ប្រាប់ថា៖ “មួយថ្ងៃមិនបានកាន់ជក់គូរ មិនបានលាយទឹកខ្មៅគូរ ក្នុងខ្លួនខ្ញុំមានអារម្មណ៍ពិបាកទ្រាំ និង​អន្ទះ​សាណាស់។”

 

 
សិល្បករត្រឹនវ៉ាន់ធីញ បច្ចុប្បន្ននេះ គឺជាសិល្បករម្នាក់ក្នុងភាគតិចនៃសិល្បករគូរតាមរូបថតដែលនៅសេសសល់ នាសព្វថ្ងៃនេះ នៅរដ្ឋធានីហាណូយ។

សិល្បករត្រឹនវ៉ាន់ធីញ កំពុងអនុវត្តការគូរតាមរូបថត តាមសំណូមពររបស់អតិថិជន។

បណ្តាផ្នែកលំអិត ទាមទារអ្នកគូរ ត្រូវប្រើប្រាស់កែវពង្រីក ដើម្បីប្រឌិតស្នាមគូរ។

គូរព្រាងរង្វង់មុខរបស់តួរអង្គ

 

លោកធីញរៀបរាប់ថា នៅពេលលោកមានអាយុ ៦ ឆ្នាំ លោកបានឪពុកបង្រៀនបន្តរបរគូរតាមរូបថត។ លោក​នៅចងចាំយ៉ាងច្បាស់សម្តីផ្តែផ្តាំរបស់ឪពុក គឺសិល្បករ កាងេ ថា៖ “មុខរបរ​នេះ​មិន​ផ្តល់​ជីវភាព​សម្បូរ​លុយ​កាក់អីទេ ប៉ុន្តែវាបង្រៀនមនុស្សអំពីចរិតព្យាយាម ហើយការព្យាយាមគឺជាឫសគល់របស់រាល់មុខរបរ រាល់​ជោគជ័យ។ បើសិននៅអនាគត កូនមិន ប្រកបមុខរបរនេះក៏ដោយ ប៉ុន្តែកូនរៀនបានចរិតព្យាយាម ដើម្បី​ធ្វើជាអានីតវត្ថុសំរាប់ជីវិត។”

នាបណ្តាឆ្នាំ ៨០ ឆ្នាំ៩០ នៃសតវត្យរ៍មុន រកស៊ីដោយរបរគូរ​តាម​រូប​ថត​នៅ​វិថី​បុរាណស្មានដូច​ចូល​ដល់​ផ្លូវ​ទល់​ចក្រហើយ ពីព្រោះអតិថិជន ត្រូវបានទាក់ទាញ ដោយបណ្តាសន្លឹករូបថតពណ៌ បណ្តាសន្លឹករូបថត​ឌីធីថូល​ រួមនឹងបច្ចេកវិទ្យា Photoshop ដែលអាចបង្កើតផលឥទ្ធពលថ្មីៗ និងចំឡែក។ នៅពេលនោះ ជួន​កាល​ក្នុងមួយខែ គ្មានអតិថិជនម្នាក់ផង នឹកមុខរបរពេក លោក ធីញ ក៏ប្រមូល​បណ្តារូបថត​ដ៏ល្បីឈ្មោះ​នាពេល​នោះ ដើម្បីគូរឡើងវិញ។

ហើយនិន្នាការលេងរូបថតកាត់ផ្គុំដោយ Photoshop ក៏ថយចុះ។ អ្នកមានកែវភ្នែក​សោភណ្ឌ​ក៏ដឹងថាមាន​តែ​គំនូរ​​តាម​រូប​ថតស ខ្មៅ ទើបអាចផ្តល់ព្រលឹង និង សោភណ្ឌរបស់តួរអង្គ។ នាឆ្នាំ១៩៩៩ មានលោកង្វៀន​ប៊ិញ​​ ស្នាក់នៅដុងដា យករូបថតស ខ្មៅមួយសន្លឹក ដែលចាស់កន្ទ្រក់បាត់អស់ផ្នែកលំអិតទាំងស្រុង ហើយ​ពឹង​ពាក់លោកគូរឡើងវិញ។ ដោយសារបទពិសោធន៍ច្រើនឆ្នាំ លោកបានចំណាយពេលជិតមួយខែ ដើម្បី​ស្តារ​ឡើងវិញផ្នែកលំអិតទាំងនោះ ដល់ពេលលោកប៊ិញទទួលរូបគំនូរនេះ ទើបលោកស្ងើចសរសើរថា លោក​ធីញបានគូរឡើងវិញ ដូចរូបថតមុនពេលខូច ១០០%។

មុននេះប៉ុន្មានឆ្នាំ របរគូរតាមរូបថត នៅវិថីបុរាណសល់តែមនុស្សពីរនាក់ គឺ ង្វៀនបានង្វៀន ស្នាក់នៅ​អាស័យដ្ឋាន​លេខ ៤៧ វិថីហាងង៉ាង និងលោកត្រឹនវ៉ាន់ធីញ ស្នាក់នៅអាស័យដ្ឋានលេខ ២៤ វិថី​ហាង​ឌឿង​។ ប៉ុន្តែចាប់ពីដើមឆ្នាំមកដល់បច្ចុប្បនុ្ននេះ លោកង្វៀនបាវង្វៀន មានអាយុច្រើន កម្លាំងខ្សោយ មិន​គ្រប់​គ្រាន់ ដើម្បីគូរទៀត ដូច្នេះទូទាំងវិថីបុរាណ នៅរដ្ឋធានីហាណូយ មានតែមនុស្សម្នាក់ គត់ គឺលោក ធីញ គូរតាមរូបថត។ លោកធីញប្រាប់ថា៖ “លោកង្វៀន គឺជាសិស្បករមានថ្វីដៃម្នាក់ ប៉ុន្តែមិនអាច​ប្រឆាំង​នឹង​អាយុបាន ដូច្នេះ នៅពេលលោកមានអតិថិជន លោកបានណែនាំមកហាងរបស់ខ្ញុំ។”

វណ្ណកម្មគូរតាមរូបថតរបស់លោកត្រឹនវ៉ាន់ធីញ


វណ្ណកម្មគូរតាមរូបថត នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប
















វិថីបុរាណសព្វថ្ងៃនេះ គឺជាកន្លែងទេសចរណ៍ពេញនិយមរបស់ភ្ញៀវទេសចរណ៍បរទេស ហេតុ​នេះរបរគូរ​តាម​រូបថត ក្លាយជាវិចិត្រសិល្បៈថ្មី និងចម្លែកមួយ ចំពោះភ្ញៀវទេសចរណ៍។ លោកធីញបានរៀបរាប់ថា៖ ខែមុនមានជនជាតិអ៊ីរ៉ង់ម្នាក់ នាំកូនប្រុសមកហាងរបស់លោក ដើម្បីសុំលោកបង្រៀនរបរគូរតាមរូបថត ឲ្យកូនប្រុសរបស់គាត់។ នៅពេលនោះ សុខភាពរបស់​លោកមិនសូវល្អ ដូច្នេះលោកមិនហ៊ានទទួល ហើយណាត់គាត់នៅពេលក្រោយ។ អតិថិជនរបស់លោកធីញ បច្ចុប្បន្ននេះក៏មានទាំងភ្ញៀវបរទេស។ ភ្ញៀវទេសចរណ៍បរទេស នៅតែផ្ញើអ៊ីម៉ែល (email) ជូនលោក ដើម្បីពឹងពាក់លោកគូរតាមរូបថត ហើយ​ផ្ញើ​ទៅ​​វិញ​ឲ្យគេ តាមរយៈប្រៃសណីយ។ សព្វ​ថ្ងៃនេះ​ ទោះបីទំនេរ ដោយ​ប្រាក់ចំណាយ​គ្រប់គ្រាន់​សំរាប់​ជីវភាព​រស់​នៅ​ ប៉ុន្តែ​លោកធីញក៏​នៅមាន​ការ​ព្រួយបារម្មណ៍។ លោកបានខិតខំផ្ទេរបន្តការ​ស្រឡាញ់​របរ​គូរ​តាម​រូប​ថត​ឲ្យកូនស្រីតែមួយគត់របស់លោក ដើម្បី​ឲ្យរបរគូរតាមរូបថតនេះមិនបាត់បង់សាបសូន្យ។ លោក​ប្រាប់​ថា​៖​ “ បើសិនជា​គ្មាន​ជំនាន់​បន្តវេន​របរ​គូរ​​តាមរូបថតនេះទេ ខ្ញុំមានអារម្មណ៍ ដូចជាខ្ញុំមានទោស ចំពោះ​បុព្វ​បុរស​​ម្ល៉ោះ ហើយបច្ចុប្បន្ននេះ មាន​អ្នក​ណា​ចង់រៀន ខ្ញុំក៏បង្រៀនឲ្យគេ អោយតែមុខរបរ​នេះមិន​បាត់​បង់​សាប​សូន្យគឺបានហើយ។”

អត្ថបទ៖ ថុងធៀន រូបថត៖ តឹតសើន

 
បណ្តាអត្ថបទបានផ្សាយ