15/10/2015 14:57 GMT+7 Email Print Like 0

សិល្បករទៀនហើយនិងបណ្តាអនុស្សាវរីយ៍ដំបូងនៅពេលសម្តែងតួអង្គលោកប្រធានហូជីមិញ

ក្នុងវិស័យវេទិការសិល្បៈ និងភាពយន្តវៀតណាម លិល្បករទៀនហើយល្បីឈ្មោះគឺជាមនុស្សដែលបានសម្តែងតួអង្គលោកប្រធានហូជីមិញប្រកបដោយជោគជ័យបំផុត។ បងទៀនហើយបានបន្សល់ទុកចំណាប់អារម្មណ៍មិនអាចបំភ្លេចបានក្នុងរឿងល្ខោននិងរឿងភាពយន្តនិយាយអំពីលោកប្រធានដូចជា៖ រាត្រីមិនងងុយគេង ណាត់ជួបគ្នានៅទីក្រុងសាយហ្គនវិញ រដ្ឋធានីហា​ណូយ​នៅសរទរដូវឆ្នាំ៤៦ …ជាពិសេស ចំពោះសិល្បករទៀនហើយ រឿងល្ខោនរាត្រីមិនងងុយគេង​ផ្សាភ្ជាប់នឹងបណ្តាអនុស្សាវរីយ៍មិនអាចបំភ្លេចបានទេ ពីព្រោះនោះគឺជាលើកដំ​បូង​បង​ទៀន​ហើយត្រូវបានសម្តែងតួអង្គលោកប្រធានហូជីមិញដ៏គោរពរាប់អានរបស់ប្រជាជាតិ។

យើងខ្ញុំជួបសិល្បករទៀនហើយនៅថ្ងៃមួយក្នុងខែសីហា ដើម្បីស្តាប់បងទៀនហើយចែករំលែករឿងរ៉ាវខាងក្រោយអំពីលើកដំបូងរបស់គាត់សម្តែងតួអង្គលោកប្រធានហូ។

ដោយកាយវិការរហ័សរហួននិងជិតស្និទ្ធ សិល្បករទៀនហើយចែករំលែកថា នៅឆ្នាំ១៩៨៧ ក្រុមសិល្បៈ​ទ្រឿងសើន (យោធភូមិភាគទី២) ត្រូវបានផ្តល់ភារកិច្ចដឹកនាំរឿងល្ខោន“រាត្រីមិនងងុយគេង” (អ្នកនិពន្ធលឹវក្វាងហា អ្នកដឹកនាំសម្តែងវ៉ហាយ៉ាង)។ ក្នុងរឿងល្ខោននេះ រូបភាពលោកប្រធានហូជីមិញលេចចេញជាច្រើន ដូច្នេះ អ្នកដឹកនាំនៃក្រុមសិល្បៈទ្រឿងសើនត្រូវទៅគ្រប់ទីកន្លែងដើម្បីជ្រើសរើសសិល្បៈករដែលសមស្របនឹងតួអង្គលោកប្រធានហូ។ មានមនុស្សម្នាក់មើលឃើញសិល្បករទៀនហើយ ពីព្រោះគាត់មានរូបរាងស្រដៀងលោកប្រធានហូជីមិញនៅពេលយុវវ័យ ដូច្នោះបានស្នើថ្នាក់ដឹកនាំក្រុមសិល្បៈទ្រឿងសើននេះ ឲ្យសាកល តុបតែងខ្លូន។

នៅពេលតុបតែងខ្លូនឲ្យបងទៀនហើយ សិល្បករឆ្នើមញឹឌីញង្វៀន អ្នកជំនាញខាងសំអាង ខ្លូនដ៏ល្បីល្បាញរបស់ក្រុមហ៊ុនភាពយន្តវៀតណាមនិងជាអ្នកសំអាងខ្លូនឲ្យបណ្តាសិល្បករ ដែលតែងតែដើរតួអង្គលោកប្រធានហូ គាត់បានសរសើរ ថាគ្មានសិល្បករណាម្នាក់តុបតែង ដើម្បី សម្តែងតួអង្គលោកប្រធានហូស្រួលនិងលឿនដូចលិល្បករទៀនហើយ នេះទេ។

សិល្បករទៀតហើយនិយាយ៖ “នៅពេលនោះ បន្ទប់ពី តុបតែងខ្លូនរួចហើយ មនុស្សទាំងឡាយបានថតរូបខ្ញុំ អ្នកណាមើលរូបថតនេះក៏ភ្ញាក់ផ្អើល ពីព្រោះខ្ញុំដូចលោកប្រធានខ្លាំងណាស់។ ពួកគេនិយាយថា ហេតុអ្វីក៏ដូចលោកប្រធានយ៉ាងនេះ ដូចទាំងពីកែវភ្នែក ថ្ងាស់ទាំងរាងកាយ...”.


សិល្បករទៀនហើយ អ្នកល្បីឈ្មោះដោយសារសម្តែងតួអង្គលោកប្រធានហូប្រកបដោយជោគជ័យ។ រូបថត៖ តឹតសើន

សិល្បករទៀនហើយកំពុងតុបតែងខ្លូនក្លាយទៅជាលោកប្រធានហូ ដើម្បីត្រៀមខ្លូនសម្តែងក្នុងរឿងល្ខោនរៀបចំក្នុងទិវា ១២៥ ថ្ងៃកំណើតលោកប្រធានហូជីមិញ។ រូបថត៖តឹតសើន

អ្នកជំនាញសំអាងខ្លួនជួយសិល្បករទៀនហើយកែតម្រូវសក់និងថ្ងាស់។ រូបថត៖ តឹតសើន

សិល្បករទៀនហើយបន្ទាប់ពីតុបតែងខ្លូនរួចហើយ ដែលក្លាយទៅជាលោកហូជីមិញ។ រូបថត៖ តឹតសើន
ក្នុងរយៈពេលពីរឆ្នាំ ចាប់ពីឆ្នាំ១៩៨៧ ដល់ ឆ្នាំ១៩៨៨ រឿងល្ខោន”រាត្រីមិនងងុយគេង”បានសម្តែង ៣០០ ដង។ សិល្បករទៀនហើយ​ក៏​បានមជ្ឈមណ្ឌលសៀវ​ភៅ​ឯកទគ្គៈកម្មវៀតណាមទទួលស្គាល់គឺសិល្បករសម្តែង​តួអង្គលោកប្រធានក្នុងបណ្តាប្រភេទសិល្បជាច្រើនបំផុតដូចជា៖ រឿងល្ខោន​ រឿងភាពយន្ត …
 

បន្ទាប់ពីតុបតែងខ្លូនប្រកបដោយជោគជ័យ សិល្បករទៀនហើយចាប់ផ្តើមហ្វឹកហាត់ជាបន្តបន្ទាប់ក្នុងរយៈពេលពីរខែកន្លះ សំរាប់តែកម្មវិធីមួយនេះគត់ នៅ​ពេល​ព្រឹកហ្វឹកហាត់ជាមួយក្រុម នៅពេលរសៀលមើលភាពយន្តឯកសារនិយាយ​អំពីលោកប្រធានហូជីមិញ នៅពេលយប់គាត់មកដល់មជ្ឈមណ្ឌលរក្សាឯកសារ​របស់ស្ថានីយ៍វិទ្យុសម្លេងវៀតណាម ហើយស្តាប់បទសន្ទរកថា សម្តីរបស់​លោកប្រធានហូ ហើយគាត់បានថតសម្លេងនិងយកទៅផ្ទះស្តាប់ ដើម្បីហត់និយាយ​សម្លេងរបស់លោកប្រធានហូ។

នៅពេលទំនេរ សិល្បករទៀនហើយក៏ទៅទស្សនាផ្ទះលោកប្រធានហូជាកេរ្តិ៍ដំណែល​ស្ថិតក្នុងនៅទីស្តីការប្រធានរដ្ឋ ដើម្បីស្តាប់លោកវូគី - លេខាធិការរបស់លោកប្រធានហូរៀបរាប់អំពីជីវភាពរស់នៅនិងសកម្មភាពជាប្រចាំថ្ងៃរបស់លោក​​ប្រធានហូ…

 

រាត្រីដំបូងដែលសម្តែងរឿងល្ខោន”រាត្រីមិនងងុយគេង”នៅរោងល្ខោនធំហាណូយ សិល្បករទៀនហើយ​បុក​ពោះ​និង​កង្វាល់​ខ្លាំងណាស់។ ពិតជាភ្ញាក់ផ្អើលនៅពេលសិល្បករទៀនហើយលេចចេញលើឆាកសម្តែង ទស្សនិកជនទាំងឡាយស្រាប់តែបន្លឺឡើងដូចៗគ្នាដោយគ្មានព្រៀងទុក "ហេតុអីដូចលោកប្រធានហូយ៉ាងដូច្នោះ​?” ការលើកទឹកចិត្តនេះបានជួយសិល្បករទៀនហើយកាន់តែជឿជាក់និងសម្តែងតួអង្គរបស់ខ្លូនប្រកប​ដោយ​ជោគជ័យ ចាប់ពីរាត្រីដំបូងសម្តែងតួអង្គលោកប្រធានហូ។

សិល្បករទៀនហើយឲ្យដឹងថា ក្នុងរឿងល្ខោននេះ បងចាំជានិច្ចទិដ្ឋភាពលោកប្រធានហូអង្គុយនៅក្បែរចង្រ្កានភ្លើងនៅពេលរាត្រីនិងអាំងដំឡូងមីជាមួយយុទ្ធជន។ នៅពេលនោះលោកប្រធានហូទទូរកន្សែង ដូច្នេះ​បណ្តាយុទ្ធជនមិនស្គាល់។ រហូតដល់ពេលលោកប្រធានហូសួរអំពីជីវភាពរស់នៅ បណ្តាយុទ្ធជនបាន​រៀប​​រាប់អំពីរឿងជីវភាពពិបាក ការខ្វះ មានជំងឺគុនឈាម ដែលធ្វើពួកគេស្លាប់ជាច្រើននាក់ ឬ រឿងនូវលោក​វរសេនីយ៍ឯកមានអំពើពួករលួយ…ស្តាប់រឿងទាំងឡាយនេះរួចហើយ លោកប្រធានហូមិនអាចទប់ចិត្តបានក៏បានយកកន្សែងទទូរលើក្បាលចេញ។ មកដល់ពេលនេះ បណ្តាយុទ្ធជនទើបស្គាល់ថា លោកតានេះជាលោកប្រធានហូនិងមកឱបលោកប្រធាននិងយំ។ លោកប្រធានហូបានលើកទឹកចិត្តបណ្តាយុទ្ធជនស្ងប់ចិត្តតស៊ូនិងលោកប្រធានបានសន្យានឹងចាត់ការអ្នកមានទោស។

នាថ្ងៃនោះ មើលទិដ្ឋភាពក្នុងរឿងល្ខោននេះ ទស្សនកជនជាច្រើននាក់បានវត្តមាននៅរោងល្ខោនធំបានយំ។ “ទី​បញ្ចប់រឿងល្ខោននេះ លោកឧត្តមសេនីយ៍ឯកវ៉ង្វៀនយ៉ាបជាមួយកូនស្រីគាត់បានឡើងឆាកសម្តែងជូនផ្កាដល់ពួកយើង។ កែវភ្នែករបស់លោកឧត្តមសេនីយ៍ឡើងក្រហម។ លោករំជួលចិត្តនិងនិយាយមិនកើត លោកនិយាយពីរពាក្យតែប៉ុណ្ណោះ អរគុណ !អរគុណ! …  ហើយទៅចុះ" សិល្បករទៀនហើយរំជួលចិត្តរៀបរាប់វិញ​
./.

រូបថតឯកសារមួយចំនួនអំពីសិល្បករទៀនហើយសម្តែងតួអង្គលោកប្រធានហូជីមិញ៖


















អត្ថបទ៖ ថាវវី រូបថត៖ តឹតសើននិងឯកសារ

បណ្តាអត្ថបទបានផ្សាយ