13/11/2015 08:54 GMT+7 Email Print Like 0

សិក្ខា​សាលា​អន្តរជាតិ “ស្រាវ​ជ្រាវ​និង​អប់រំ​សិទ្ធិមនុស្ស​នៅវៀត​ណាម៖ ឱកាស​និង​ការ​សាក​ល្បង​”


គណៈប្រតិភូវៀតណាមចូលរួមសម័យប្រជុំលើកទី២៨របស់ក្រុមប្រឹក្សាអ.ស.ប (រូបថត៖TTXVN)

សិក្ខាសាលា​អន្តរជាតិក្រោមប្រធានបទ “ស្រាវជ្រាវនិងអប់រំសិទ្ធិ​មនុស្សនៅវៀតណាម៖ ឱកាសនិងការសាកល្បង” បាន​រៀប​ចំឡើង​នៅរដ្ឋធានី​ហាណូយរបស់វៀតណាម ដោយមានការចូលរួម​របស់​អ្នកជំនាញ​ការជាច្រើនមក​ពីកាណា​ដា ដាណឺម៉ាក ន័រវេស ថៃ ស្វីសនិងវៀតណាម។ នាពេលកន្លងទៅ បញ្ហា​ស្ដីពីការ​ស្រាវ​ជ្រាវ អប់រំ​បណ្ដុះ​បណ្ដាល​សិទ្ធិមនុស្សនៅវៀតណាម បាន​មានការរីក​ចំរើន​និង​ទទួល​បាន​សមិទ្ធិផល​ជាច្រើន​គួរឲ្យ​កត់​សំគាល់​។ ភស្តតាង​ច្បាស់​លាស់​បំផុតគឺជាការ ដែលវៀតណាមក្លាយទៅជាសមាជិក នៃក្រុមប្រឹក្សា​សិទ្ធិមនុស្សអង្គ​ការ​សហប្រ​ជាជាតិ។ សិក្ខាសាលាលើកនេះនឹងជាវេទិការដើម្បី អ្នកប្រាជ្ញ អ្នកជំនាញ​ការផ្លាស់ប្ដូរ​មតិ បទ​ពិសោធន៍​និង​លទ្ធផល​ទទួលបាន​ក្នុង ការងារស្រាវជ្រាវ​និងអប់រំសិទ្ធិមនុស្ស ក៏ដូចជាបំភ្លឺនូវឱកាសនិង​ការសាកល្បង ដែល​វៀត​ណាម ត្រូវប្រឈមមុខផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ