31/10/2016 10:49 GMT+7 Email Print Like 0

សិក្ខាសាលា “វៀតណាម-ទីកំសាន្តគួរឲ្យាទាក់ទាញចំពោះភ្ញៀវទេសចរអ៊ុយក្រែន”


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖Duong Tri/TTXVN)

ស្ថានទូតវៀតណាម​ប្រចាំនៅអ៊ុយក្រែន​ ទើបនឹងបានសហការជា​មួយ​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ប្រទេស​នេះ ​និង​ក្រុមហ៊ុន​ទេសចរណ៍​ Victoria​ Tour វៀតណាម រៀបចំ​សិក្ខាសាលា​ក្រោម​ប្រធាន​បទ “វៀត​ណាម-​ទី កំសាន្ត​គួរ​ឲ្យ​ទាក់​ទាញ ចំពោះភ្ញៀវទេសចរអ៊ុយក្រែន”។ ថ្លែងមតិនៅទីនេះ ឯក អគ្គរដ្ឋទូតវៀត​ណាមប្រចាំ​នៅអ៊ុយ​ក្រែន​លោក​ Nguyen Minh Tri បានឲ្យដឹងថា វៀតណាមមាន​រមណីយដ្ឋាន​ល្បីល្បាញ​ជាច្រើន​ ដែល​ត្រូវបាន​ពិភព​លោក​ស្គាល់ ​ដល់​មានឆ្នេរ​សមុទ្រស្អាត និងអាកាសធាតុត្រូពិចដ៏ងាយ​ស្រួលសំរាប់ផ្នែក ទេសចរណ៍​សមុទ្រ។ ទន្ទឹម​នឹង​នោះ ​វៀត​ណាម​ក៏មានខឿនវប្បធម៌ដ៏សម្បូរ​បែប មាន​កេរ្តិ៍ដំណែលប្រវត្តិ​សាស្ត្រជា​ច្រើ​ន មនុស្ស​វៀត​ណាម​រស់រាយ​រាក់ទាក់​និង សេវាកម្មទេសចរណ៍នៅ​វៀតណាម​ កំពុង​ត្រូវ​បាន​កែលំ​អរពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃផ​ង​ដែរ​។ នាពេល​កន្លង​ទៅ​ស្ថានទូតវៀតណាម ប្រចាំនៅអ៊ុយក្រែនជានិច្ចកាល សហការយ៉ាង​ស្អិតរមួត​ជាមួយ​ស្ថាប័ន​ទាក់​ទិន​ និង​អង្គភាព​អាជីវកម្ម​ទេសចរណ៍ នៃប្រទេសទាំងពីរ ដើម្បីបង្ក​លក្ខណៈ​ងាយស្រួលបំ​ផុតសំរាប់​ ប្រជាពលរដ្ឋ អ៊ុយ​ក្រែន​ទៅទេសចរណ៍​នៅវៀត​ណាម៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ