06/11/2016 13:31 GMT+7 Email Print Like 0

សិក្ខាសាលា៧០ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម


សិក្ខាសាលា ៧០ ឆ្នាំរដ្ឋធម្មនុញ្ញវៀតណាម

នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅរដ្ឋធានីហាណូយ ខុទ្ទកាល័យរដ្ឋសភាបានរៀបចំសិក្ខាសាលា​ ៧០ ​ឆ្នាំ​រដ្ឋធម្មនុញ្ញវៀតណាម។ សិក្ខាសាលាជាវេទិកាមួយ​ដើម្បីបណ្ដាសមាជិកសភា  ជំនាញការ អ្នកវិទ្យាសាស្ត្រផ្លាស់​ប្តូរ បន្តពង្រីកតំលៃនៃច្បាប់រដ្ឋធម្មនុញ្ញលើកដំបូង ក្នុងដំណើការសុក្រិតប្រព័ន្ធច្បាប់។

ថ្លែងមតិនៅទីនេះ សាស្ត្រាចារ្យ បណ្ឌិត ​Le Minh Thong អនុប្រធាន​គណៈ​កម្មាធិការច្បាប់របស់រដ្ឋសភា នីតិកាលទី ១៣ បានអោយដឹងថា៖          “ ច្បាប់រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ បានដាក់ចេញតំលៃប្រជាធិបតេយ្យ​ដើម​ដំ​បូង​។

វាមានលក្ខណះពិសេសដោយឡែក ពីព្រោះលើកកំពស់តំលៃ​រដ្ឋសភាផងនិង​លើកកំពស់​ប្រមុខដឹកនាំ​ទៀត​ផង​។ នេះជាចំណុចពិសេសដោយឡែករបស់វៀតណាម។”          ក្នុងថ្ងៃនេះដែរ ការតាំងពិព័រណ៌ ៧០ ឆ្នាំ រដ្ឋធម្មនុញ្ញវៀតណាម ក៏បានបើកនៅ​ទីក្រុងហាណូយដែរ។ ការតាំងពិព័រណ៌នេះបានតាំងបង្ហាញរូបថតចំ​នួន​១០០​​ ផ្ទាំង ​និងឯកសារនានា ស្ដីអំពីបណ្ដាបទបញ្ញាត្តិ ឯកសារ កាសែត ដែលទាក់ទិនដល់ការ​តាក់តែង​អនុម័តលើរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៤៦ និងច្បាប់រដ្ឋធម្មនុញ្ញក្រោយៗនេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ