22/10/2016 10:35 GMT+7 Email Print Like 0

សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ


សិក្ខាសាលា៖វៀតណាម-បារាំងស្ដីអំពីការជំរុញពាណិជ្ជកម្មនិងវិនិយោគ

ការផ្សព្វផ្សាយ និង​កសាងពាណិជ្ជសញ្ញា​វៀត​ណាម​ តភ្ជាប់អង្គភាពអាជីវ​កម្ម​វៀត​ណាម​ជាមួយ​អង្គភាព​អាជីវកម្ម​បារាំង​ បើ​កទូលាយទី​ផ្សារ​នាំចេញ ពិសេស​គឺកសិផល​ អំពាវនាវ​សហប្រតិបត្តិការ​វិនិយោគ និង​អាជីវកម្ម​ របស់​អង្គភាព​អាជីវកម្ម​បារាំង​ នោះជា​គោលដៅស្នូល​របស់សិក្ខា​សាលា វៀ​តណាម​-បារាំង ដែល​បាន​ប្រព្រឹត្ត​ទៅ នាថ្ងៃទី​២០ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុង​បារីស (ប្រទេស​បារាំង)។ សិក្ខា​សាលា​លើក​នេះ បានទាក់​ទាញ​ការ​ចូល​រួម​ របស់អង្គភាពអាជីវកម្មវៀតណាម និងបារាំង​ចំនួន​៨០​អង្គភាព។ ថ្លែង​មតិនៅទី​នេះ ទីប្រឹក្សា​ពាណិជ្ជកម្ម​វៀត​ណាម ប្រចាំនៅបារាំង លោក​ស្រី Nguyen Quynh Anh បានអោយដឹងថា៖

​“​ឆ្នាំ​២០១៦ គូសសញ្ញាសំខាន់ជាច្រើន ដោយមានព្រឹត្តិការណ៍ធំៗ​ដូចជា៖ សិក្ខាសាលា​វៀត​ណាម នៅ​ព្រឹទ្ធិសភា​បារាំង​ សិក្ខាសាលានិង​សប្ដាហ៍ទំនិញ​វៀត​ណាម នៅ Lyon​និង​ពិសេស​គឺដំណើរ​ទស្សន​កិច្ច​នៅ​វៀត​ណាម របស់​ប្រធានា​ធិបតីបា​រាំង​ នា​ខែកញ្ញា​កន្លង​ទៅ។ សិក្ខាសាលា​ដោយប្រធានប​ទ៖បណ្ដា​ឱកាស​ជំរុ​ញ​ពាណិជ្ជកម្ម និង​វិនិយោគ​វៀត​ណាម ក្នុង​សភាពការណ៍​ កិច្ច​ព្រមព្រៀង EVFTA នឹងបាន​ចុះហត្ថលេខា​នាពេល​ឆាប់ៗ​នេះ និង​មាន​ប្រសិទ្ធភាព​ ជា​ជំហាន់​ជាក់ស្ដែង​ភាវូបនីយកម្ម កិច្ច​សន្យានយោ​បាយ នានា​រវាង​ថ្នាក់ដឹក​នាំនៃ​ប្រទេស​ទាំង​ពីរ ហើយ​នេះក៏ជាគោល​បំណង របស់សហ​គមន៍​អង្គភាពអាជីវកម្ម​វៀតណាម​និងបារាំងដែរ។“

​ក៏នៅក្នុងសិក្ខាសាលា ដំណាងទីក្រុងបារីស និងស្ថាប័នជំរុញពាណិជ្ជកម្ម Bussiness​ France បាន​ឧទ្ទេសនាម​ចំពោះ​គណៈ​ប្រតិភូអង្គភាព​អាជីវកម្ម​វៀត​ណាម អំពី​ឧត្តម​ភាព និង​អនុគ្រោះ​របស់​បារាំង​និយាយ​រួម និង​ទីក្រុង​បារីស​និយាយ​ដោយ​ឡែក​ សំរាប់​វិនិយោគិន​វៀត​ណាម។​ លោកPhilippe Ynergnaux ដំណាង Bussiness France បាន​អោយ​ដឹងថា៖

“​ការិយាល័យ Bussiness France ប្រចាំនៅទីក្រុងហាណូយ ទើបនឹងចេញផ្សាយ​ឯក​សារ​ណែនាំ​ធ្វើ​អាជីវកម្ម​នៅ​វៀត​ណាម​។ យើងខ្ញុំត្រៀមខ្លួនជាស្រេចផ្តល់ព័ត៍មាន​សំរាប់​អង្គភាព​អាជីវកម្ម​នៃប្រទេស​ទាំង​ពីរ។ យើង​ខ្ញុំ​ក៏រួម​សហការ​ជាមួយ​ Viettrade​ ដើម្បីរៀប​ចំ​សិក្ខាសាលា​ ដូច​គ្នានេះ ដើម្បី​ជំរុញ​ឱកាស​សហប្រតិបត្តិការ​សំរាប់​អង្គ​ភាព​​អាជីវកម្ម​ទាំង​ឡាយ៕”

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ