05/11/2015 10:05 GMT+7 Email Print Like 0

សិក្ខាសាលា៖ដៃគូពាណិជ្ជកម្មវៀតណាម-អាមេរិក ដើម្បីអភិវឌ្ឍន៍ថាមពល


សិក្ខាសាលា៖ ដៃគូពាណិជ្ជកម្មវៀតណាម-អាមេរិក ដើម្បីអភិវឌ្ឍន៍ថាមពល

សិក្ខាសាលានេះ ត្រូវបាន​ស្ថានទូតវៀតណាមប្រចាំនៅអាមេរិក រៀបចំឡើង នាថ្ងៃទី៣ខែ​វិច្ឆិកាឆ្នាំ២០១៥​ នៅទី​ក្រុង​វាស៊ីន​តោន​។ ថ្លែង​មតិនៅទី​នេះ ឯក​អគ្គរដ្ឋទូត​វៀតណាម​ប្រចាំនៅអាមេរិក លោក Pham Quang Vinh បាន​សង្កត់​ធ្ងន់​ថា៖ សិក្ខាសាលា​លើក​នេះ ជាវេទិកាដើម្បីអង្គភាពអាជីវកម្មវៀតណាម ជួបប្រាស្រ័យផ្ទាល់​ជាមួយ​ស្ថាប័ន​ជួយ​ឧបត្ថម្ភពាណិជ្ជកម្ម និងក្រុមហ៊ុនអាមេរិក​ពិសេសគឺបង្កើន​ឱកាសសហ​ប្រតិបត្តិ​ការ​រវាង​ប្រទេសទាំង​ពីរ ក្នុង​វិស័យ​ថាមពល។ នាបច្ចុប្បន្ន បណ្ដាសម្ព័ន្ធក្រុមហ៊ុន និងក្រុមហ៊ុនធំៗ​ជាច្រើន​របស់អាមេរិក កំពុង​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅវៀតណាម ដូចជា៖ Exon Mobil , Murphy Oil និង General Electric ។ រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរវៀត​ណាម-អាមេរិក រក្សាកិច្ចសហប្រតិបត្តិការក្នុងវិស័យទាក់​ទិន​ដល់ថាមពល ចីរភាព បរិស្ថាន ។ រីឯ ដំណាងក្រសួងការបរទេស ក្រសួងថាមពល ស្ថាប័នអភិវឌ្ឍន៍ និងពាណិជ្ជកម្មអាមេរិក បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​សក្ដានុភាព សហសប្រតិបត្តិការជាមួយវៀតណាម និងសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ថាម​ពល​ ជាអាទិភាព​មួយ​ក្នុងចំណោម អាទិភាពរបស់​អាមេរិក ក្នុងការជំរុញ​ទំនាក់ទំនងជាមួយវៀតណាម៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ