08/03/2017 11:27 GMT+7 Email Print Like 0

សិក្ខាសាលាអំពីវិមជ្ឈការនៅឡាវនិងវៀតណាម


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលាក្រោមប្រធានបទ “វិមជ្ឈការនៅឡាវនិងវៀតណាម មេរៀនបទពិសោធន៍របស់រដ្ឋសភាក្នុងវិមជ្ឈការនៅថ្នាក់ខេត្ត ទីក្រុងនិងរបស់រដ្ឋាភិបាល​នៅថ្នាក់មជ្ឈឹម ខេត្ត ស្រុក ឃុំ”។អនុប្រធានអចិន្ត្រៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong និងប្រធានរដ្ឋសភាឡាវលោកស្រី Pany Yathotou បានអញ្ជើញជាអធិបតីសន្និសីទនេះ។ សិក្ខាសាលាគឺសំដៅបង្ហាញតួនាទី ការទទួលខុសត្រូវរបស់រដ្ឋសភានៃប្រទេសទាំងពីរចំពោះបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងការងារគ្រប់គ្រង​រដ្ឋ ហើយជាឧទាហរណ៍រស់រវើកនៃទំនាក់ទំនងសហប្រតិបតិ្តការកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពរវាងរដ្ឋសភានិងរដ្ឋាភិបាលវៀតណាមនិងឡាវ។ អញ្ជើញថ្លែងមតិបើកសិក្ខាសា​លានេះ ប្រធានរដ្ឋសភាឡាវ លោកស្រី Pany Yathotou បានចាត់ទុកថា នេះជាប្រ ធានបទដែលបានរដ្ឋសភានៃប្រទេសទាំងពីរផ្តោតការយកចិត្តទុក​ដាក់​ពិសេស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសនីមួយៗ នាដំណាក់កាល​ថ្មី។ អញ្ជើញថ្លែងមតិបិទសិក្ខាសាលានេះ ប្រធានរដ្ឋសភាវៀត ណាម លោកស្រី Nguyen Thi Kim Ngan បាន
សង្កត់​ធ្ងន់ថា៖

“ការដែលវៀតណាមនិងឡាវបានរួមសហការរៀបចំសិក្ខាសាលាប្រធានបទនេះបាននិងកំពុងឆ្ពោះទៅការបង្កើត​​យន្តការប្រចាំ សមស្របទៅនឹងស្មារតីដឹកនាំរបស់ការិយាល័យនយោបាយទាំងពីរក៏ដូចជាតាមទិស​ដៅ​សហប្រតិបត្តិការ​របស់រដ្ឋសភាទាំងពីរក្នុងការលើកកំពស់ប្រសិទ្ធភាពសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺក្នុង​ការ​ងារកសាងច្បាប់។ ឈរលើស្មារតីនោះ ខ្ញុំគាំទ្រនិងស្នើឲ្យរដ្ឋសភាទាំងពីរក៏ដូចជា ស្ថាប័ននានា បន្តរឹតបន្តឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណា

បណ្តាអត្ថបទបានផ្សាយ