19/12/2014 15:20 GMT+7 Email Print Like 0

សិក្ខាសាលាអំពីកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចពាណិជ្ជកម្មវៀតណាម-ចិន

នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ ២០១៤ នៅទីក្រុងប៉េកាំង ស្ថានទូតវៀតណាមប្រចាំនៅ​ចិន​បាន​សហការ​ជាមួយ​មជ្ឈ​មណ្ឌលអាស៊ាន - ចិនរៀបចំសិក្ខាសាលាដោយប្រធានបទ “កិច្ចសហប្រតិបតិ្តការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​វៀត​ណាម-ចិន ដំណាក់កាលថ្មី ឱកាសថ្មី”។បណ្ដាតំណាងសុទ្ធតែយល់ស្របថា កិច្ចសហប្រតិបតិ្តការសេដ្ឋ​កិច្ច​វៀតណាម-ចិននៅតែមានសក្ដានុភាពជាច្រើនដ៏ធំធេងទៀត ហើយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំង២ត្រូវ​បង្កើតបរិយាកាសសហប្រតិបតិ្តការសន្តិភាពមិត្តភាព បង្កលក្ខណៈងាយស្រួលសំរាប់ទំនាក់​ទំនង​សហ​ប្រតិបតិ្តការ​សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំង២ រវាងសហគមន៍អង្គភាពអាជីវកម្មនៃ​ភាគី​ទាំង​២ក្នុងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិនលោក Nguyen Van Tho បានសម្ដែងគោលបំណងថាក្រោយសិក្ខាសាលានេះនឹងកំណត់ច្បាស់នូវសក្ដានុភាព កាស​ ការសាកល្បងក្នុងកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ចវៀតណាម-ចិន តាមនោះដាក់ជូនថ្នាក់ដឹកនាំ​បក្សនិ​ង​រដ្ឋ​នៃ​ប្រទេស​ទាំង ២ ក្នុងគោលបំណងនាំទំនាក់ទំនងសហប្រតិបតិ្តការ​អភិវឌ្ឍន៍អំពីទាំង​ទ្រង់​ទ្រាយ​និង​គុណភាព​ទៀត​ នាំមកនូវផលប្រយោជន៍ធំធេងសំរាប់ប្រជាជននៃប្រទេសទាំង២៕

អ្នកយកព័ត៏មានរបស់ VOV ប្រចាំនៅចិន

បណ្តាអត្ថបទបានផ្សាយ