22/02/2016 09:35 GMT+7 Email Print Like 0

សិក្ខាសាលាអភិវឌ្ឍន៍ទេសចរណ៍តំបន់ Trung Bo ភាគខាងជើង-ត្បូង


ទិដ្ខភាពនៃសិក្ខាសាលា

នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅខេត្ត Nghe An បានប្រព្រឹត្តទៅសិក្ខាសាលា ស្តីពី​ការអភិវឌ្ឍន៍​ទេសចរណ៍​តំបន់​ Trung Bo ភាគខាងជើង-ត្បូង។ ថ្លែងមតិនៅ សិក្ខាសាលា​នេះ ប្រធានគណៈកម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម លោក Vuong Dinh Hue បានអះអាងថា​ភាគកណ្តាល​វៀតណាម ជាតំបន់​ពោរពេញទៅ​ដោយ សក្តានុភាព​សម្រាប់​អភិវឌ្ឍន៍​ទេសចរណ៍ ប៉ុន្តែមិនទាន់បានធ្វើអាជីវកម្មអស់ សមត្ថភាពឲ្យសោះ។ ដោយ​ហេតុ​នេះ ក្នុង​កាលៈ​ទេសៈ​ធ្វើសមាហរណ​កម្ម នា​បច្ចុប្បន្ន បណ្តាខេត្តនៅភាគកណ្តាល ត្រូវ​យល់​ច្បាស់​នូវប្រៀប​ខ្លាំង​ របស់តំបន់ នីមួយៗ ព្រម​ទាំង​យកចិត្ត​ទុក​ដាក់រៀនសូត្រ ​បទពិសោធន៍ពីប្រទេសជិតខាង ជម្រុញការ​ចង​សម្ព័ន្ធ​តំបន់ សំដៅ​អភិវឌ្ឍន៍​នូវ​ឧត្តម​ភាព​ទេសច​រណ៍ រួមចំណែក​កសាងភាគកណ្តាល ឲ្យកាន់តែស្រស់ស្អាតសម្បូរុងរឿង។

​តំណាងចូលរួមសិក្ខាសាលានេះ ក៏បានបង្ហាញបទអន្តរាគមន៍ជាច្រើន ដោយ ដាក់សំណើរ​នូវ​ដំណោះស្រាយ​ចង​សម្ព័ន្ធ​អភិវឌ្ឍន៍ ទេសចរណ៍តំបន់Trung Bo ភាគ ខាងជើង និងត្បូងដំណាក់កាល២០១៦-២០២០ ផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ