16/11/2015 07:19 GMT+7 Email Print Like 0

សិក្ខាសាលាអប់រំវៀតណាមនៅអូស្ត្រាលី

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖TTXVN)

អគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth របស់អូស្ត្រាលីសហការជាមួយមហាវិទ្យាល័យ Edith Cowan (ECU) ទើបនឹងបានរៀបចំសិក្ខាសាលា អំពីប្រព័ន្ធអប់រំនៅវៀតណាម ដោយមានការចូលរួមរបស់សាស្រ្តាចារ្យគ្រូបង្រៀន អ្នកគ្រប់គ្រងអប់រំ និស្សិតវៀតណាមនិងអន្តរជាតិយ៉ាងច្រើនកុះករ។ ថ្លែងមតិនៅទីនេះ អគ្គកុងស៊ុលលោក Le Viet Duyen បានវាយតំលៃខ្ពស់ចំពោះការផ្ដើមគំនិតរៀបចំសិក្ខាសាលាអំពីប្រព័ន្ធអប់រំវៀតណាមរបស់មហាវិទ្យាល័យ ECU។ ឥឡូវនេះមាននិស្សិតវៀតណាមជាង៣ម៉ឺននាក់កំពុងសិក្សារៀនសូត្រនៅអូស្ត្រាលី ហើយនេះជាប្រភពកម្លាំងដ៏ថ្លែថ្លាក្នុងការទទួលយកកំរិតអប់រំអន្តរជាតិ រួមចំណែកក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសវៀតណាម ក៏ដូចជាពូនជ្រុំឲ្យ ចំណងមិត្តភាពនិងទំនាក់ទំនងដៃគូសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងអូស្រ្តាលីផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ