07/06/2015 15:57 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីបញ្ហាលើសមុទ្រខាងកើតប្រព្រឹត្តទៅនៅរុស្ស៊ី

នាថ្ងៃទី ៥ ខែមិថុនា ឆ្នាំ២០១៥  សិក្ខាសាលាសក្រោមប្រធានបទ “បណ្ដាជំលោះ អធិបតេយ្យភាពដែនសមុទ្រ​និង​សិទ្ធិសន្តិភាពក្នុងសម័យកាលទំនើប” ត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ូស្គូរបស់រុស្ស៊ី។ អ្នកជំនាញការ​អ្នក​ប្រាជ្ញ​និងអ្នកវៀតណាមវិទូ រាប់សិបនាក់បានចូលរួមសិក្ខាសាលានេះ។ បណ្ដាបទអន្តរាគមន៍នៅទីនេះ​បាន​ប្រមូល​ផ្តុំទៅលើបំរ៉ែបំរួលថ្មីបំផុតនៅតំបន់សមុទ្រខាងកើតទាក់ទិនដល់សកម្មភាពខុសឆ្គង របស់​​សមុទ្រ​ខាង​កើត​ដូចជា៖ ការកសាងនិងផ្លាស់ប្តូរស្ថានភាពក្នុងតំបន់ ជំលោះធ្វើអាជីវកម្មក្នុងតំបន់ដែលចិនកំណត់​ជា​អធិបតេយ្យ​ភាពរបស់ខ្លួនដោយឯកតោភាគីជាដើម។ អង្គសន្និសីទបានអះអាងនូវការព្រួយបារម្ភអំពីស្ថានភាព​នៅ​លើ​សមុទ្រខាងកើតដែលកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ រុស្ស៊ីសុំឲ្យប្រទេសទាក់ទិននានាត្រូវប្រតិបត្តិ​តាម​គោលការណ៍​មិនប្រើប្រាស់អាវុធឬគំរាមកំហែងអំពើហឹង្សារដោះស្រាយជំលោះដោយសន្តិវិធីដោយឈរ​លើ​មូល​ដ្ឋានរបស់ច្បាប់អន្តរជាតិជាពិសេសគឺធម្មនុញ្ញរបស់ អ.ស.ប. អនុសញ្ញារបស់ អ.ស.ប. ស្តីពីច្បាប់សមុទ្រ​ឆ្នាំ​ ១៩៨២ និងសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត  (DOC) ។ល។៕
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ