21/01/2017 09:03 GMT+7 Email Print Like 0

សិក្ខាសាលាស្តីពីឆ្នាំ APEC វៀតណាម២០១៧នៅអាមេរិក


សកម្មភាពផ្សព្វផ្សាយឆ្នាំ APEC វៀតណាម២០១៧នៅអាមេរិក

​ក្នុង​កាលៈទេសៈដែលវៀតណាម កំពុងត្រៀមទទួលរៀបចំសន្និសីទ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី-​ប៉ាស៊ីហ្វិក (APEC) ឆ្នាំ​២០១៧ នាព្រឹកថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧​ តាម​ម៉ោង​ហាណូយ នៅទីក្រុង​ញូវយ៉ក អាមេរិក​វិទ្យាស្ថាន​ស្រាវ​​ជ្រាវ Asia Society បានរៀបចំសិក្ខាសាលាក្រោម​ប្រធាន​បទ “អនាគត​ឃ្លេង​ឃ្លោង​៖ APEC ​​និង​សេរីភាព​ពាណិជ្ជ​កម្ម នៅអាស៊ី-ប៉ាស៊ីហ្វិក”។​អញ្ជើញ​ថ្លែង​មតិ​នៅទី​នេះ ប្រធាន​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម លោក Vu Tien Loc បាន ឲ្យដឹងថា​ក្នុង​នាម ជាម្ចាស់ទទួលរៀប​ចំសន្និសីទ APEC ២០១៧ វៀត​ណាម នឹង ផ្តោត​សំខាន់​​​លើការ​រក្សា​​លក្ខណៈ​មុន ក៏ដូច​ជា​ក្រោយ​សម្រាប់​បញ្ហា​អាទិភាព​​នានាក្នុង​ឆ្នាំ​២០១៧​។ អាទិភាព​នោះ​រួម​មាន​ បន្ត​គាំទ្រសេរី​ភាវូបនីយកម្ម ពាណិជ្ជកម្ម ប្រឆាំង​នឹង​លទ្ធិ​គាំពារ បង្កើន​ការ​ត​ភ្ជាប់ក្នុង APEC លើ​វិស័យ​មូលដ្ឋាន​ហេដ្ឋារចនា​សម្ព័ន ធានា​ថាសង្គម​ទាំងមូល​សុទ្ធ​តែមាន​ឱកាស​ទទួល​ផល​ពី​ទីផ្សារ បើកទូលាយនិងសេរី​ភាវូបនីយកម្ម​ ខឿនសេដ្ឋកិច្ច​សំដៅ​​ឆ្ពោះទៅរក​កំណើន​ចីរភាព ជួយ​ឧបត្ថម្ភ​អង្គភាព​​អាជីវកម្ម​ធុនតូច និង​មធ្យម និង​​ការចូលរួមរបស់នារីទៅក្នុងខឿនសេដ្ឋកិច្ច។
 
​មុននោះ នាថ្ងៃទី១៨ ខែ​មករា ស្ថានទូតវៀតណាមប្រចាំនៅ​អាមេរិក បានរួម​សហការ​ជាមួយ សម្ព័ន្ធ​ពាណិជ្ជកម្ម​​អាមេរិក​ និងវេទិកាសហប្រតិបត្តិ​ការអាស៊ី- ប៉ាស៊ីហ្វិក​ (APEC) រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ​ឆ្នាំ APEC វៀតណាម​ ២០១៧ ផងដែរ៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ