30/11/2015 09:38 GMT+7 Email Print Like 0

សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ


សិក្ខាសាលាវៀតណាមផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្មនៅប៉ូឡូញ (VNP)

នៅមហាវិទ្យាល័យ Almamer នៅរដ្ឋធានី Warszawa របស់ប៉ូឡូញទើបនឹង​បានប្រព្រឹត្តទៅ​សិក្ខាសាលា វៀត​ណាម​៖ ផ្លាស់ប្តូរថ្មី-អភិវឌ្ឍន៍-សមាហរណកម្ម។ នៅសិក្ខាសាលានេះ បណ្ដាដំណាង​បាន​ពិភាក្សា​និង​វាយ​តំលៃ​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច-សង្គមនិងតួនាទីរបស់វៀតណាម ក្រោយរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មី ពិសេស​គឺយថា​ទស្សន៍​ក្រោយពេល​បញ្ចប់ការចរចារលើ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) កិច្ចព្រមព្រៀង​ដៃគូ​ឆ្លង​មហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងការបង្កើតសហគមន៍អាស៊ានពី​ចុងឆ្នាំ២០១៥។ នៅខា​ង​ក្រៅសិ​ក្ខា​សា​លា គណៈចាត់តាំង​បានផ្គត់​ផ្គង់​ឲ្យដំណាង​នានា​ ចំណង​ជើង​សៀវ​ភៅឯ​កសារ​ ស្ដីពី​ស្ថាន​ភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​វៀត​ណាម តួនាទីរបស់វៀតណាម ក្នុងអាស៊ាន ស្ថានភាព​ដោះស្រាយ​ជំលោះ​នៅសមុទ្រ​ខាង​កើត​និង​អធិបតេយ្យភាព​ របស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ