24/11/2015 08:18 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រ​អន្តរជាតិ​ស្ដីពី​សមុទ្រ​ខាង​កើត​លើកទី​៧ ត្រូវបាន​បើក​នៅទីក្រុង​ Vung Tau​


សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិស្ដីពីសមុទ្រខាងកើត លើកទី៧ ត្រូវបានបើកនៅទីក្រុង Vung Tau

ដោយប្រធានបទ៖ សមុទ្រខាងកើត៖ កិច្ចសហប្រតិបត្តិការដើម្បី​សន្តិសុខ ​និងអភិវឌ្ឍន៍ក្នុងតំបន់ សិក្ខា​សាលា​វិទ្យាសាស្ត្រ​អន្តរជាតិ ស្ដីពីសមុទ្រ​ខាងកើត​​លើក​ទី៧ ត្រូវបានបើក នាព្រឹកថ្ងៃទី២៣ខែ​វិច្ឆិកាឆ្នាំ​២០១៥​ នៅទីក្រុង Vung Tau។ ​ដំណាងជាង​​២០០​នាក់​ ជាអ្នកជំនាញការ អ្នកប្រាជ្ញ នៅក្នុងនិងក្រៅប្រទេសបាន​អញ្ជើញចូល​រួមសិក្ខា​សាលា​​នេះ ដើម្បីវាយតំលៃអំពីស្ថានភាពនៅសមុទ្រខាង​កើត នាំចេញ​ការ​ព្យាករណ៍ ​លើក​សំណើរ​ចំពោះ​គោល​នយោបាយ​នានា សំដៅ​រួម​ចំណែកដោះ​ស្រាយជំលោះ​ដោយសន្តិវិធី រក្សាសន្តិភាព និងស្ថិរភាពនៅក្នុង​តំបន់។ ថ្លែង​មតិ​នៅទីនេះ លោក Dang Dinh Quy នាយកវិទ្យាស្ថានកិច្ច​​ការ​បរទេស បាន​លើកច្បាស់ថា៖

“ ប្រការសំខាន់បំផុតគឺប្រមូលផ្តុំ បណ្ដាអ្នកជំនាញការជួរមុខស្រាវជ្រាវអំពី​សមុទ្រ​​ខាងកើត ដើម្បី​វាយ​តំលៃ​អំពី​ព្រឹត្តិការណ៍នានា​ ដែលកើតមានឡើងនៅ​សមុទ្រខាង​កើត​នាពេលថ្មីៗនេះ។ វិភាគ ចែករំលែក​លទ្ធផល​ស្រាវ​ជ្រាវ​នានា​ ​របស់គេក្នុងរយៈ​ពេល១​ឆ្នាំកន្លងទៅ។ ទន្ទឹមនឹងនោះ ពិភាក្សានាំចេញដំណោះស្រាយនានា សំរាប់​រដ្ឋាភិបាល​ និងភាគីទាក់ទិននានា កសាងតំបន់សមុទ្រខាង​កើតប្រកបដោយសន្តិភាព សហប្រតិបត្តិការ និង​គ្រប់​គ្រង​បាន​ជំលោះ​នានា ពីព្រោះថា៖ សមុទ្រខាងកើត​ដើរតួនាទីសំខាន់ ចំពោះប្រទេសទាំងឡាយ៕”

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ