24/06/2015 09:46 GMT+7 Email Print Like 0

សិក្ខាសាលាវិទ្យាសាស្ត្រអន្តរជាតិអំពីការសុក្រិតប្រព័ន្ធគោលដៅនៃផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ​២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម គណៈ​កម្មាធិការ​សេដ្ឋកិច្ច​មជ្ឈឹម គណៈ​កម្មាធិការ​សេដ្ឋកិច្ច​ នៃរដ្ឋសភា ធនាគារ​ពិភពលោក​ប្រចាំនៅ​វៀត​ណាម​និង​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​បាន​សហការ រៀប​ចំសិក្ខា​សាលា វិទ្យាសាស្ត្រអន្តរជាតិ​ក្រោម​ប្រធាន​បទ “សុក្រិត​ប្រព័ន្ធ​គោលដៅ នៃផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម”។ បណ្ដាតំណាង​បានឯកភាព​ជាជំហាន​ដំបូង​ថា ការសុ​ក្រិតប្រព័ន្ធ​គោល​ដៅនៃ​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម ត្រូវបាន​ដំណើរ​ការដោយ​ឈរលើមូលដ្ឋាន​បង្កើន​តួនាទី ការទទួលខុស​ត្រូវរបស់​ស្ថាប័នស្ថិតិ​នៃ ក្រ​សួង ផ្នែក និង​តំបន់ទាក់ទិន​នានា លើក​កំពស់​គុណភាព​និងប្រសិទ្ធិភាព នៃប្រភពព័ត៌មាន​ដោយ​ស្ថាប័ន​ស្ថិតិ​មូលដ្ឋាន​​​ប្រមូល​ផ្ដុំ សំដៅ​បង្កើត​ប្រព័ន្ធព័ត៌​មាន សេដ្ឋកិច្ច​​សង្គម​​ប្រកប​ដោយឯកភាព​និង​ប្រសិទ្ធិ​ភាព។ ប្រព័ន្ធ​គោល​ដៅ​នៃ​ផែនការអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមត្រូវឆ្លើយ​តបទៅ នឹងតម្រូវការអភិវឌ្ឍន៍​របស់ប្រទេសជាតិ ព្រម​ទាំង​បង្ហាញ​ពីភាព​​ម្ចាស់ការ​ធ្វើសមាហរណកម្ម​អន្តរជាតិ ស៊ីជំរៅទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ