03/10/2015 10:27 GMT+7 Email Print Like 0

សិក្ខាសាលាផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ដំណាក់កាល២០១៦-២០១៨


សិក្ខាសាលាផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ដំណាក់កាល២០១៦-២០១៨ (VNP)

នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ នៅក្រុងហាណូយបានប្រព្រឹត្តទៅសិក្ខាសាលា​បច្ចុប្បន្នកម្មយុទ្ធសាស្ត្រកម្មវិធីផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាម-ហ្វាំងឡង់​ដំណាក់កាល​២០១៦-២០១៨សំដៅពិភាគ្សាអំពីបញ្ហាស្នូលទិសដៅយុទ្ធសាស្ត្រ​អនុវត្ត​ប្រកបដោយប្រសិទ្ធិភាពកម្មវិធីក្នុងប៉ុន្មានឆ្នាំខាងមុខ។ នៅសិក្ខាសាលានេះបណ្ដាអ្នកជំ​នាញ​​ការសុទ្ធតែចាត់ទុកថា វៀតណាមទទួលបានជោគជ័យក្នុងការ​ជួយឧបត្ថម្ភអង្គភាពអាជីវកម្មជំរុញផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងផលិតកម្ម ប៉ុន្តែនៅមាន​ការងារជាច្រើនត្រូវជួយឧបត្ថម្ភដើម្បីកែលំអរថែមទៀតប្រព័ន្ធផ្លាស់ប្តូរថ្មីច្នៃប្រឌិតជាតិនិងលើកកំរិតទ្រង់ទ្រាយអនុវត្តការផ្លាស់ប្តូរថ្មីច្នៃប្រឌិតក្នុងមណ្ឌលឯកជន។ បណ្ដាអ្នកជំនាញការក៏បានលើកឡើងវិធានការជាច្រើនដើម្បីជំរុញប្រសិទ្ធិភាព​កម្មវិធីផ្លាស់ប្តូរថ្មីច្នៃប្រឌិតវៀតណាម-ហ្វាំងឡង់ក្នុងដំណាក់កាល២០១៦-២០១៨​ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ