27/02/2016 11:59 GMT+7 Email Print Like 0

សិក្ខាសាលាតុមូល“លទ្ធផល​នៃមហាសន្និបាត​បក្ស​លើក​ទី១២​របស់​វៀតណាម បញ្ហានិង​យថា​ទស្សន៍​អភិវឌ្ឍន៍​របស់​វៀត​ណាម​”


ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលាតុមូល “លទ្ធផលនៃមហាសន្និបាតបក្សលើកទី១២ របស់​វៀត​ណាម បញ្ហានិង​យថា​ទស្សន៍​អភិវឌ្ឍន៍​របស់​វៀត​ណាម​” បាន​ប្រព្រឹត្តទៅនាថ្ងៃ​ទី២៥ ខែ​កុម្ភៈ ឆ្នាំ២០១៦​ នៅទីក្រុង​ម៉ូស្គូ។ បទ​អន្តរាគម​នៅសិក្ខាសាលា​នេះបាន​អះអាងនូវ​តួនា​ទី​សំខាន់របស់​បក្ស កុម្មុយនិស្តវៀតណាម ក្នុងបុព្វហេតុកសាង និងការពារមាតុប្រ​ទេស។ លោក Anton Tsvetov អ្នកជំនាញការ នៃគណៈកម្មាធិការកិច្ចការបរទេស​ក្រុមប្រឹក្សាសហភាព​រុស្ស៊ី បានឲ្យដឹងថា៖

“ខ្ញុំចាត់ទុកថា ការ​បោះឆ្នោតគណៈកម្មាធិការមជ្ឈឹមនិងការិយាល័យនយោបាយ​ ដែលមាន សមាសភាព​ដូចសព្វ​ថ្ងៃគឺ​សំខាន់​ណាស់ ដោយ​សារកត្តាថ្មីនឹងនាំមកការ​ផ្តើម​គំនិតថ្មី។ ការ ជ្រើស​រើស​សមាស​ភាព​របស់​ការិយាល័យ​នយោបាយ​ និងគណៈ​កម្មាធិការមជ្ឈឹមបានអះអាង នូវគោលមាគ៌ារបស់វៀតណាម​នាប៉ុន្មានឆ្នាំ​ខាងមុខ នោះគឺ​លើក​កំពស់​តួនាទី​របស់​វៀត​ណាម នៅក្នុងតំបន់និងលើឆាកអន្តរជាតិ”។

​នៅសិក្ខាសាលានេះ តំណាងនានាក៏បានចំណាយពេលវេលាសម្រាប់ពិភាក្សា​លើ បញ្ហា​សក្តានុភាព​របស់​មនុស្ស​និងធន​ធាន​មនុស្ស ជាពិសេសការចូលរួមរបស់​នារីនៅ ស្ថាប័ន​គ្រប់គ្រង​នានា និងជីវភាព​នយោបាយ​របស់​វៀត​ណាម​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ