03/08/2017 10:14 GMT+7 Email Print Like 0

សិក្ខាសាលាការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity


ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖dangcongsan.vn)

ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ២០១៧ សន្និសីទការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ Ecommunity ក្រោមប្រធានបទ “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)” ដោយមានការចូលរួមរបស់តំណាងមកពីប្រទេសអាស៊ានទាំង ១០។ សិក្ខាសាលានេះត្រូវបានរៀបចឡើងដោយក្រុមអង្គទូតអាមេរិកប្រចាំនៅវៀតណាម សហការជាមួយអង្គការ Kenan Foundation Asia និងមជ្ឈមណ្ឌលស្រាវជ្រាវការអភិវឌ្ឍន៍និរន្តរភាព (CSDS) ក្នុងឱកាសរំលឹកខួបលើកទី៥០ទិវាបង្កើតអាស៊ាននិងលើកទី ៤០ ទិវាបង្កើតទំនាក់ទំនងអាមេរិក-អាស៊ាន។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Ted Osius តំណាងក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមរួមជាមួយឯកអគ្គរដ្ឋទូតប្រទេសអាស៊ានផ្សេងទាំង ​៩​ទៀត​បានជួបប្រាស្រ័យជាមួយ តំណាងវ័យក្មេង។

ត្រូវបានចាប់បដិសន្ធិតាំងពីឆ្នាំ២០១៣ មក ការផ្ដើមគំនិតអ្នកដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ (YSEALI) ជាកម្មវិធីលេចធ្លោរបស់រដ្ឋាភិបាលអាមេរិកសំដៅបង្កើនការអភិវឌ្ឍន៍សមត្ថភាពដឹកនាំនិងតភ្ជាប់ក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមរយៈកម្មវិធីជាច្រើន YSEALI ឆ្ពោះទៅការកសាងសមត្ថភាពដឹកនាំរបស់យុវជនក្នុងអាយុពី ១៨ ដល់ ៣៥ ឆ្នាំ ក្នុងតំបន់សំដៅបង្កើនទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ហើយអភិវឌ្ឍន៍សហគមន៍អាស៊ានផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ