05/09/2016 10:59 GMT+7 Email Print Like 0

សាស្រ្តាចារ្យ Larry Berman ជាមួយ “ចារបុរសដ៏ឆ្នើម X6”

“ជីវិតផាម​ស្វឹន​អឹន (Pham Xuan An) ខ្លាំង​ជាងចារ​បុរស​ឬ​អ្នកកា​សែត​ទៅទៀត​។ លោក​ជា​អ្នក​សម្រុះ​សម្រួល ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​វៀត​ណាម​និង​អាមេរិក ហើយ​តែង​ប្រាថ្នា​ទៅអនាគត​ល្អប្រសើរ​ជាង”​។  នេះ​គឺជាការ​វាយតម្លៃ​ដោយ​ចិត្ត​​ស្មោះ​ត្រង់​​របស់​​ប្រវត្តិ​វិទូ សាស្រ្តា​ចារ្យ Larry Berman (សកល​វិទ្យាល័យ Georgia អាមេរិក) ជា "ឪពុក​បង្កើត” នៃ​ស្នា​ដៃ ​“X6-​ចារ​បុរស​ដ៏​ឆ្នើម​” និពន្ធ​អំពី​​ចារបុរស​​ដ៏អស្ចារ្យ ផាម​ស្វឹន​អឹន (Pham Xuan An)​។

តាំង​ពីសៀវ​ភៅ “ចារ​បុរស​ដ៏​ឆ្នើម“ បាន​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​២០០៧ សាស្រ្តាចារ្យ Larry Berman បាន​ឆ្លង​មក​វៀត​ណាម​ជាច្រើន​លើក ដើម្បី​ប្រមូល​ឯកសារ​សម្រាប់​ឲ្យការបោះ​ពុម្ពផ្សាយ​សាឡើង​វិញ បន្ទាប់​មក​គឺដើម្បី​ជួប​ប្រាស្រ័យ​ជាមួយ​មិត្ត​អ្នក​អាន​នៅវៀត​ណាម​។ ក្នុង​ពេលជួប​ប្រាស្រ័យ​ថ្មីៗ​នេះ នៅវិថី​សៀវ​ភៅ ង្វៀន​វ៉ាន់​ប៊ិញ (Nguyen Van Binh) ខណ្ឌ១ នៅខែមករា​ឆ្នាំ២០១៦ សាស្រ្តាចារ្យ Larry Berman ចែក​រំលែក​ថា៖ "ខ្ញុំ​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពេលបាន​ក្លាយជាអ្នក​និពន្ធជន​ជាតិ​អាមេរិក  ចូល​រួម​ប្រាស្រ័យ​ដំបូង​បង្អស់​នៅវិថី​សៀវភៅ​ក្នុង​ទីក្រុងហូជីមិញ ព្រម​ទាំងជាអ្នក​និពន្ធជនជាតិ​អាមេរិកដំបូង​បង្អស់ បាន​លោកផាម​ស្វឹន​អឹន (Pham Xuan An)    ជ្រើស​រើសដើម្បី​និពន្ធ​អំពីដំណើរ​ជីវិត​របស់​លោក”​។

ក្រោយពេល​បានជួបឧត្តមសេនីយ៍​ចារកម្ម ផាមស្វឹនអឹន (Pham Xuan An) លើកដំបូងនៅ​ឆ្នាំ២០០១ អំឡុង​ពីរ​ឆ្នាំ​ក្រោយ​មក សាស្រ្តាចារ្យ Larry Berman តែងដាក់បញ្ហា​និពន្ធ​សៀវភៅ​និយាយ អំពី​ជីវិតរបស់​លោក។ គ្រាមួយ​លោក​មាន​ជម្ងឺសួត​ធ្ងន់​ត្រូវ​ដេក​មន្ទីរពេទ្យ ពេលវេលារស់​មិន​បាន​យូរ ផាម​ស្វឹន​អឹន (Pham Xuan An)  ទើប​យល់​ព្រម​ពាក្យ​ស្នើរបស់​សាស្រ្តាចារ្យ Larry Berman ហើយចែករំលែកជាមួយ​សាស្រ្តាចារ្យ អំពី​ដំណើរ​រឿង​ពីជីវិត​សកម្មភាព​ស៊ើប​ការណ៍​សម្ងាត់​របស់​ខ្លួន​។


សាស្រ្តាចារ្យ Larry Berman ជាមួយស្នាដៃ ” X6-ចារបុរសដ៏ឆ្នើម” បានមិត្តអ្នកអានវៀតណាមស្រឡាញ់រាប់អានច្រើនណាស់។
រូបថត៖ ឯកសារ


សាស្រ្តាចារ្យ Larry Berman ក្នុងលើកជួបលោកឧត្តមសេនីយ៍ត្រីចារកម្ម ផាមស្វឹនអឹន (Pham Xuan An)  ស្វែង​យល់​ព័ត៌មានដើម្បីនិពន្ធ "ចារបុរសដ៏ឆ្នើម"។ រូបថត៖ ឯកសារ

សាស្រ្តាចារ្យ Larry Berman សង្ឃឹមថាខ្សែភាពយន្តអំពីខ្សែជីវិតសកម្មភាពស៊ើបការណ៍សម្ងាត់ របស់​ឧត្តមសេនីយ៍​ផាមស្វឹនអឹន​ ​
(Pham Xuan An)   អាចចូលរួមរង្វាន់ Oscar និងដណ្តើមបានរង្វាន់ខាងផ្នែក "ភាពយន្តបរទេសដ៏ឆ្នើមបំផុត”។ រូបថត៖ ថុងហាយ


ជីវិតរបស់ចារបុរសដ៏ឆ្នើម ផាមស្វឹនអឹន (Pham Xuan An)  បានរស់រវើកជាក់ស្តែងឡើងវិញ នៅក្នុងស្នាដៃ “X6 -ចារបុរសដ៏ឆ្នើម”
(X6 Perfect Spy) របស់សាស្រ្តាចា្យ Larry Berman ។ រូបថត៖ ថុងហាយ


សាស្រ្តាចារ្យ Larry Berman និងលោកង្វៀនវ៉ាន់ផឿក (Nguyen Van Phuoc) ជានាយក​ក្រុមហ៊ុន​វប្បធម៌​កែច្នៃបញ្ញា​វៀត​ណាម-First News អង្គការរក្សាសិទ្ធបោះពុម្ពផ្សាយ " X6 -ចារបុរសដ៏ឆ្នើម”។ រូបថត៖ ឯកសារ

សាស្រ្តាចារ្យ Larry Berman ចុះហត្ថលេខាលើស្នាដៃ "X6-ចារបុរាសដ៏ឆ្នើម” (X6 Perfect Spy) ជូនប្រវត្តិវិទូយឿងត្រុងក្វឹក (Duong Trung Quoc)។ រូបថត៖ ឯកសារ

សាស្រ្តាចារ្យ Larry Berman ជួបប្រាស្រ័យក្នុងកម្មវិធី Talk Vietnam នៃស្ថានីយ៍ទូរទស្សន៍វៀតណាម។រូបថត៖ ឯកសារ

សាស្រ្តាចារ្យ Larry Berman និងអ្នកអានគាំទ្រ ក្នុងពិធីជួបប្រាស្រ័យនៅវិថីសៀវភៅក្នុងទីក្រុងហូជីមិញ។រូបថត៖ ថាញដាត

សាស្រ្តាចារ្យ Larry Berman បកស្រាយចម្ងល់ឆ្ងល់របស់អ្នកអានអំពីស្នាដៃ "X6-ចារបុរសដ៏ឆ្នើម”។រូបថត៖ ថុងហាយ

ពិធីជួបប្រាស្រ័យជាមួយអ្នកអានរបស់សាស្រ្តាចារ្យ Larry Berman នៅវិថីសៀវភៅ ក្នុងទីក្រុងហូជីមិញ ខែមករាឆ្នាំ២០១៦។ រូបថត៖ ថុងហាយ

“ចារបុរស​ដ៏ឆ្នើម X6” របស់​សាស្រ្តាចារ្យ Larry Berman និពន្ធ​អំពី​ខ្សែជីវិត​មុខ​ពីរ​មិន​ធម្មតា របស់​លោក​ផាម​ស្វឹន​អឹន (Pham Xuan An)  អ្នក​យក​ព័ត៌មាន Reuters  ស្ថាប័ន​ទស្សនាវដ្តី TIME ទស្សនាវដ្តី New York Herald Tribune។ល។​ ហើយ​ជាឧត្តមសេនីយ៍​ចារកម្ម​យុទ្ធសាស្រ្ត របស់​បដិវត្តន៍​វៀត​ណាម​។ បូកសរុប ផាម​ស្វឹន​អឹន (Pham Xuan An)  បាន​ផ្ញើសាររបាយការណ៍ទៅ​កាន់​មូលដ្ឋាន​ចំនួន៤៩៨​ច្បាប់ និង ឯកសារ វា​រស់រវើក​និងហ្មត់ចត់​ដល់​ថ្នាក់ លោក​នាយឧត្តមសេនីយ៍ វ៉ង្វៀនយ៉ាប (Vo Nguyen Giap) លាន់​មាត់​ស្រែក​ឡើង​៖ “ពួក​យើង​កំពុង​នៅក្នុង​បន្ទប់​ប្រតិបត្តិការ​កង​ទ័ព​អាមេរិក”​។

ក្នុងអំឡុងពេល៥​ឆ្នាំ សាស្រ្តាចារ្យ Larry Berman អញ្ជើញ​មក​ប្រទេស​វៀត​ណាម ១៨​លើក ដើម្បី​ជួប​ចារ​បុរស ផាម​ស្វឹន​អឹន (Pham Xuan An) និងប្រមូល​ឯកសារ​មុន​ពេល​បោះ​ពុម្ព​សៀវ​ភៅ។ បោះពុ​ម្ព​ផ្សាយ​លើដំបូង​ក្នុង​ឆ្នាំ២០០៧ នៅ​ប្រទេស​អាមេរិក សៀវ​ភៅចារបុរស​ដ៏​ឆ្នើម ពិត​ជា​បង្ក​ចំណាប់​អារម្មណ៍​ដល់​មហាជន​។ ពីព្រោះ​មុន​ពេល​សៀវ​ភៅនេះ​ចេញ​ផ្សាយ មនុស្ស​តិច​តួច​ណាស់ បាន​ដឹង​និង​យល់​អំពី​ឧត្តមសេនីយ៍​ចារកម្ម ផាម​ស្វឹន​អឹន (Pham Xuan An)   ទោះបី​គាត់​ជាតួ​​អង្គ​ដ៏អស្ចារ្យ​ក្នុង​សង្គ្រាម​វៀត​ណាម​។ ជីវិត​របស់ផាម​ស្វឹន​អឹន (Pham Xuan An)   បង្កប់​នៅ​អាថ៌​កំបាំង​ជាច្រើន​ ស្តីពី​មនុស្ស​និង​បុព្វ​ហេតុ​នៃ​ចារបុរស​ដ៏អស្ចារ្យ ខ្លាំង​ពូកែ និង ពេញ​សមត្ថភាព ប៉ុន្តែ​គាត់​មិន​អួត​អាង ជាអ្នក​សាមញ្ញា​។

ក្នុង​លើកជំនួប​ប្រាស្រ័យនៅ​ខែមករា​ឆ្នាំ២០១៦ សាស្រ្តាចារ្យ​ Larry Berman ក៏ចែក​រំលែក​ឧត្តមសេនីយ៍​អឹន (An) បាននិទាន​ឲ្យលោក​ស្តាប់​តែមួយ​ចំណែកនៃជីវិត​របស់​ខ្លួន។ សាស្រ្តាចារ្យ Larry Berman សំណេះ​សំណាល​៖ “ខ្ញុំបា្រថ្នា​ជាតិ​ក្រោយ ខ្ញុំអាចធ្វើ​ជាប្រវ​ត្តិ​វិទូវៀត​ណាម ដើម្បី​និពន្ធសៀវភៅដ៏​ឆ្នើម​បំផុត​មួយ ស្តីពី​ដំណើរ​ជីវិត​លោក​អឹន (An)”។

ក្រៅពីការមានឱកាសរួម​ប្រាស្រ័យ ជាមួយ​អ្នកអាន​វៀត​ណាម ត្រឡប់​មក​វៀតណាម​លើក​នេះ សាស្រ្តាចារ្យ Larry Berman  នឹង​សហការ​ជាមួយ​ស្ថាប័ន First News (ក្រុម​ហ៊ុន​វប្បធម៌​កែច្នៃបញ្ញាវៀត​ណាម) ពិនិត្យ​ស្រេច​នូវ​ដំណើរ​រឿង​និពន្ធ​នៃខ្សែភាព​យន្ត​ចំនួន​៣០​ភាគ ដែលមាន​ឈ្មោះថា “X6-ចារបុរស​ដ៏​ឆ្នើម” ដើម្បី​ត្រៀម​ឲ្យ​ការ​បង្វិល​ខ្សែរឿង​។ ជាមួយ​សាស្រ្តាចារ្យ Larry Berman ជីវិត​របស់​ឧត្តមសេនីយ៍អឹន (An)  ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ដូច​នេះហើយអាចបាន​និទាន​រៀបរាប់​ក្រោម​បែបខ្សែភាព​យន្ត យក​បរិបទ​ប្រទេស​វៀត​ណាម ហើយ​មាន​ការ​ចូល​រួម​របស់ Hollywood។ នេះគឺជាខ្សែភាព​យន្ត​មួយ ស្តីពី​សង្រ្គាម​សន្តិភាព មិត្តភាព ក្តីស្រឡាញ់ របស់​លោក​ផាម​ស្វឹន​អឹន (Pham Xuan An) ផ្តល់​ជូន​ដល់​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-​អាមេរិក​៕




-​ សាស្រ្តា​ចារ្យ Larry Berman ឲ្យដឹងថា ពិបាក​បំផុតក្នុង​បទដ្ឋាន​សម្រេច​សៀវ​ភៅ គឺធ្វើ​ដូច​ម៉្តេច​បង្កើត​បាន​រូបភាព លោកផាមស្វឹន​អឹន (Pham Xuan An)  ជា​មនុស្ស​ម្នាក់​អាច​រស់​ក្នុង​ជីវិត​ពីរ​ខុស​ប្លែកពី​គ្នា ជីវិត​មួយ​ណាក៏ល្អ​ប្រសើរ​ទាំង​អស់ បាន​មិត្ត​ភក្តិ​ស្រឡាញ់រាប់​អាន​ច្រើន​។ ក្នុង​អំឡុង​១៥​ឆ្នាំ (១៩៦០-១៩៧៥) ធ្វើសកម្មភាព​ស៊ើបកា​រណ៍​សម្ងាត់ លោក​អឹន (An) នៅជិត​ក្បែរមិត្ត​ភក្តិជា​ជនជាតិ​អាមេរិក អ្នកកាសែត​អាមេរិក ប៉ុន្តែ​លោក​មិន​ត្រូវ​ពួក​គេ​សង្ស័យឬ​សង្កេតមើល​ឃើញ។ ក្រោយ​សង្រ្គាម ពេលដឹង​ការ​ពិត មនុស្ស​ក្នុង​ចំណោម​ពួក​គេ ក៏​សម្តែង​ភាព​កោត​សរសើរ និយាយ​នូវពាក្យ​ល្អប្រ​ពៃ ហើយ​ចង់​បន្ត​ធ្វើ​មិត្ត​ជាមួយ​លោក​ជា​និច្ច​។

- សាស្រ្តា​ចារ្យ Larry Berman ក៏ជាអ្នកនិ​ពន្ធ​នៃសៀវភៅ​ល្បីឈ្មោះ “គ្មាន​សន្តិភាព, គ្មាន​សក្តិ​យស​,  Nixon, Kissinger និង ភាពក្បត់នៅវៀតណាម”​។ នេះគឺជា​សៀវ​ភៅដែល​មាន​តម្លៃ​ប្រវត្តិ​សាស្រ្ត ស្តីពី​ដំណាក់កាល​ចុងក្រោយ​នៃសង្រ្គាមនៅ​វៀត​ណាម​។

 

អត្ថបទ៖ ង្វៀនវូថាញដាត   រូបថត៖ ថុងហាយ ង្វៀនវូថាញដាត និង ឯកសារ

បណ្តាអត្ថបទបានផ្សាយ