25/09/2014 16:53 GMT+7 Email Print Like 0

សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណី


នាព្រឹកថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០១៤ អគ្គលេខាបក្សកុម្មុយនិសវៀតណាម លោកNguyen Phu
Trong បានចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥នៃទិវាប្រពៃណីរបស់សាលាសភា
បណ្ឌិតនយោបាយជាតិហូជីមិញ នៅរដ្ឋធានីហាណូយ។ ថ្លែងមតិនៅទីនេះ លោកNguyen Phu Trongបានសង្កត់ធ្ងន់ថា៖ សាលាសភាបណ្ឌិត គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលកម្មាភិបាល
ជាតិ ក្នុងវិស័យគ្រប់គ្រង និងជាមជ្ឈមណ្ឌលស្រាវជ្រាវជាតិ អំពីទ្រឹស្ដីនយោបាយរបស់បក្ស
និងរដ្ឋ។សាលាសភាបណ្ឌិតនេះ មានតួនាទីសំខាន់ និងបានរួមវិភាគទានដ៏ធំធេងក្នុងបុព្វហេតុ
បដិវត្តន៍របស់ប្រទេសជាតិ។លោក Nguyen Phu Trong បានលើកច្បាស់ថា៖
អគ្គលេខាបក្សលោក Nguyen Phu Trong ប្រគល់ជូនគ្រឿងឥស្សរិយយសហូជីមិញលើកទី២សំរាប់សាលាសភាបណ្ឌិត
“បក្សនិងរដ្ឋវៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីក៏ដូចជារាល់ស្នាដៃដែលសាលាសភាបណ្ឌិត
ទទួលបាន។ បក្សនិងរដ្ឋ ក៏សំណូមពរសាលាសភាបណ្ឌិត នាពេលខាងមុខត្រូវអនុវត្តបាន
ភារកិច្ចសំខាន់ គឺបណ្ដុះបណ្ដាលកម្មាភិបាលស្នូលក្នុងវិស័យគ្រប់គ្រង កម្មាភិបាលវិទ្យាសាស្ត្រ
ទ្រឹស្ដីនយោបាយរបស់បក្ស រដ្ឋ រណសិរ្សមាតុភូមិ និងអង្គការមហាជននយោបាយសង្គម
ផ្សេងៗ”៕
 
តាមVOV5-វិទ្យុសម្លេងវៀតណាម
 

 
បណ្តាអត្ថបទបានផ្សាយ