27/12/2016 15:03 GMT+7 Email Print Like 0

សាលាគុនជ្រកកោណក្នុងអារាម

នៅ​ថ្ងៃអង្គា​និង​ថ្ងៃសៅរ៍​រៀង​រាល់​សប្តាហ៍ សិស្សគុ​នគ្រប់​ទីកន្លែង​នៅក្រុង​ហាណូយ បាន​ស្វែង​រក​ដល់​ទីលាន​វត្ត​បាំង​អា (Bang A) (សង្កាត់​ហ្វាង​ឡៀត​ - Hoang Liet​, ខណ្ឌហា្វង​ម៉ាយ ​- Hoang Mai​) ដើម្បី​ពាក់​លើខ្លួន​នូវ​ឯក​សណ្ឋាន​សម្លៀក​បំពាក់​គុន​ពណ៌​ត្នោត​ពិសេស​ដោយ​ឡែកនៃ​ពុទ្ធសាសនា។​ ប្រាំ​ឆ្នាំ​កន្លង​ សាលា​គុនវត្ត​បាំង​អា (Bang A) ជា​ទីកន្លែង​ហាត់​ប្រាណ​បំប៉ន់​សុខភាព​ ស្មារតី​ ឲ្យ​សិស្ស​គុន​គ្រប់​ជំនាន់​ ដែល​ចូល​ចិត្ត​រៀន​ក្បាច់​គុន​សៅ​លិញ។​

គ្រូគុន ត្រឹន​ណាម​ត្រុង​ (Tra​n Na​m T​rung) ​ឲ្យដឹង​ថា ហេតុតែសាលាគុន​មាន​ឈ្មោះ ណាម​ធៀន​ផឹត​ម៉ោន​ហ្វៀន​ (Nam​ Thien Phat Mon​ Quyen) (ក្បាច់គុន​របស់ព្រះ​ពុទ្ធ​នៅភា​គ​ខាង​ត្បូង​) ដើម្បី​បង្ហាញ​ពីស្មារតី​ក្បាច់​គុន​បូរាណ​របស់​វៀត​ណាម។ ​ក្បាច់គុ​ននៃសាលា​គុនសុ​ទ្ធតែប​ង្កើត​ឡើង​តាម​បែបក្បាច់​គុន​បូរាណ គួប​ផ្សំ​ជា​មួយ​ក្បាច់​គុន​សៅលិញ ដើម្បី​សមស្រប់​ជាមួយ​រូប​រាង កាយ​សម្បទា​របស់​ជន​ជាតិ​វៀត​ណាម​។


បង្កើតបានជាង៥ឆ្នាំ មកដល់សព្វថ្ងៃសាលាគុនណាមធៀនផឹតម៉ោនក្វៀន (Nam Thien Phat Mon Quyen) ទទួលសិស្សគុនមានវ័យខុសពីគ្នារាប់រយនាក់។

ក្រោយពីចលនាកាយកំដៅសាច់ដុំ សិស្សគណបានបែងចែងទៅតាមកម្រិតផ្សេងពីគ្នា ដើម្បីចែកជាក្រុមតូចៗ
ហាត់ជុំវិញបរិវេណវត្តបាំងអា(Bang A)។


ក្រៅពីការហាត់ក្បាច់គុន សាលាគុនណាមធៀនផឹតម៉ោនក្វៀន (Nam Thien Phat Mon Quyen) នៅបង្រៀនឱវាទទ្រឹស្តីព្រះពុទ្ធឲ្យសិស្សគុន។

នៅសាលាគុន សិស្សគណបានសិក្សាសីលធម៌  ធ្វើកូនឆ្លាត សិស្សពូកែ...។ល។

គ្រូគុនត្រឹនណាមត្រុង (Tran Nam Trung) ឲ្យដឹងថា រាល់រដូវវិស្សមកាលមកដល់ ចំនួនសិស្សគុនមកចុះឈ្មោះចូលរួមការហាត់ នៅសាលាគុនកើនឡើងលើសលប់។

 គូ្រគុនត្រឹនណាមត្រុង (Tran Nam Trung) ណែនាំហ្មត់ចត់នូវដំណើរស្នៀតគុនឲ្យកូនសិស្សតូចម្នាក់។

 ក្រោយពីចូលសាលាគុន សិស្សគុនមានការប្រែប្រួលយ៉ាងសកម្ម ពីកាយសម្បទានិងអត្តចរិត។

គ្រូត្រឹនណាមត្រុង (Tran Nam Trung) ណែនាំស្នៀតរងដល់សិស្សគុនរបស់ខ្លូនក្នុងម៉ោងបង្ហាត់។

នាទីសម្រាករបស់សិស្សគណនៅសាលាគុនក្នុងវត្តបាំងអា (Bang A)។

អាណាព្យាបាលសិស្សបានផ្ញើកូនរបស់ខ្លួន ចូលសាលាគុន មិនត្រឹមតែដើម្បីហាត់កាយសម្បទា នៅទាំងមានបំណងហាត់ពត់ចិត្តគំនិតនៅក្នុងវត្តអារាមទៀតផង។

សិស្សគុនជួយគ្នាទៅវិញទៅមកក្នុងការហាត់។

អតីតសិស្សម្នាក់កំពុងចងខ្សែក្រវាត់ឲ្យសិស្សថ្មីទើបនឹងចូលសាលាគុន។

សិស្សគុនរួមគ្នាហាត់ក្បាច់ដំបង នៅក្បែររូបសំណាកព្រះអរហន្ត។

ក្រោយមួយវគ្គសិក្សា សាលាគុននឹងរៀបចំពិធីប្រឡងដើម្បីបែងចែកថ្នាក់ថ្មីសាឡើងវិញ
ឲ្យសមស្រប់ទៅតាមសិស្សនីមួយៗ។


អតីតសិស្សកំពុងណែនាំសិស្សថ្មីទើបនឹងចូលនូវរបៀបទាត់ចំគោលដៅ។

ពិធីរួមប្រាស្រ័យក្បាច់គុន រវាងសាលាគុនណាមធៀនផឹតម៉ោនក្វៀន (Nam Thien Phat Mon Quyen)
និងសាលាគុនវ៉ាន់ (Van)។


គ្រូនិងសិស្សសាលាគុនថតរូបធ្វើអនុស្សាវរីយ៍ ជាមួយសាលាគុនវ៉ាន់ (Van) ក្នុងពិធីរួមប្រាស្រ័យក្បាច់គុន
នៅវត្តបាំងអា (Bang A)។

គ្រូគុនត្រឹនណាម​ត្រុង (Tran Nam Trung) ក៏អះអាង​ថា សិស្ស​គុន​មក​សិក្សានៅ​សាលា​គុន មិន​ត្រឹម​តែ​ហាត់​ដើម្បី​ការ​ពារ​ខ្លូន​ បំប៉ន់​សុខ​ភាព នៅ​ទាំង​ហាត់​ទាំង​អត្តចរិត​ ឆន្ទះ​អង់​អាច តាម​ស្មារតីពុទ្ធ​សាសនា។

ក្រៅពី​ការហាត់ឲ្យ​មានភាពរហ័ស​រហួន​អំពី​ក្បាច់​គុន កម្លាំង​កាយ សាលាគុ​ន​ណាមធៀន​ផឹតម៉ោន​ក្វៀន (Nam Thien Phat Mon Quyen) នៅទាំងបង្រៀន​ឲ្យសិស្ស​គុន​នូវទ្រឹស្តី​ពុទ្ធ​សាសនា ដើម្បីនាំ​សិស្សគណ​ឆ្ពោះទៅ​រកអំ​ពើ​បុណ្យ ​មានប្រយោ​ជន៍ស​ម្រាប់ស​ង្គម។ ​នេះជាគោ​លបំណង​តែមួ​យ​គត់ ជាទិស​ដៅអភិវឌ្ឍន៍​បក្សគុន​បាន​យូរ​និង​ស្ថេរភាព​។ ហេតុ​នេះហើយ អាណាព្យា​បាលសិស្ស ជឿទុក​ចិត្តបញ្ញើកូន​ខ្លូន​ចូលមក​សិក្សា។

ក្រោមការណែនាំនៃគ្រូគុនត្រឹនណាមត្រុង (Tran Nam Trung) សិស្សគុន សុទ្ធ​តែមាន​ភាព​រីក​ចម្រើន​ទាំង​រាង​កាយ​ ស្មារ​តី និង​អត្តចរិត​។ ហាត់​ក្បាច់គុ​នផ​ង បា​នបង្រៀន​ពីទ្រឹស្តី​ពុទ្ធសាសនា​ផង​ ដូច​នេះចា​ប់ពី​សិស្សមាន​អាយុតូច​បំផុត​ (៥ឆ្នាំ) រហូត​ដល់សិស្សមា​នអា​យុធំបំផុត​(១៥ឆ្នាំ) សុទ្ធតែ​ដូចក្លាយ​ជាមនុស្ស​មួយផ្សេង​ ដឹ​ងក្តី​ មាន​ភាព​ទទួល​ខុស​ត្រូវ និង​មាន​វិន័យ​ជាង​៕


មិនត្រឹម​តែមានសាខាសា​លាគុន​នៅវត្តបាំង​អា (Bang​ A​) ណាម​ធៀន​ផឹត​ម៉ោន​ក្វៀន​ (Nam​ Thie​n Phat​ Mon Quyen) សព្វ​ថ្ងៃនៅ​មានការ​ហាត់​ក្បាច់​គុន​សៅលិញ​ នៅ​សាខាសាលា​គុនជា​ច្រើន​កន្លែង​ផ្សេង​ទៀត ក្នុង​បរិវេណ​នៅតាម​វត្ត​ក្នុង​ក្រុង​ហាណូយ​ដូចជា៖​ សាខា​វត្ត​ទឺគី ​(Tư K​y) ​វត្ត​យ៉ាបបា​ត ​(Giap​ Bat​) វត្ត​ហ្វា​ង៉ិម​ (Hoa​ Ngh​iem)​ វត្តគីមឡុ​ង ​(Kim L​on​g)..​..។ល។ ​ទាក់​ទាញ​យុវជន​ចូល​រួម​ជិត​៦០០​នាក់​។ 

​ 

អត្ថបទ៖ ធុង​ហៀន រូបថត៖ ខាញ់ឡុង


បណ្តាអត្ថបទបានផ្សាយ