08/08/2016 09:31 GMT+7 Email Print Like 0

សារៈសំខាន់នៃរបាំអ៊ីស្រាអែល

សារៈសំខាន់នៃរបាំ​អ៊ីស្រាអែល​ ជាឈ្មោះកម្មវិធី​សម្តែង របស់សិល្បករ​របាំនៃក្រុម​របាំ Halleluya សម្តែង​ក្នុងសាល​មហោស្រប​នៅហា​ណូយ នាឱកាស​ខួប​អនុស្សាវរីយ​២៣​ឆ្នាំ បង្កើត​​ទំនាក់​ទំនង​ការ​ទូត​ រវាង​វៀត​ណាម​និង​អ៊ីស្រា​អែល​។

អ្នករបាំនៃ​ក្រុមរបាំ Halleluya បាននាំ​មកជូន​ទស្សនិកជន​វៀត​ណាម នៅ​កម្ម​វិធី​សម្តែង​របាំ​ប្រជា​ប្រិយ​អ៊ីស្រា​អែល​យ៉ាង​ជក់ចិត្ត​ឌិត​អារម្មណ៍។ អ្នក​និពន្ធ Barry Avidan និង​ជាប្រធាន​ក្រុម​របាំ Halleluya បាន​ចែក​រំលែក​ថា ក្បាច់​រាំពិសេស​របស់ Halleluya គឺជាការ​លាយ​ចម្រុះនៃ​ខឿន​វប្បធម៌​ទាំងអស់ របស់ទឹក​ដី​អ៊ីស្រាអែល​។ ជា​ពិសេស​មកដល់​វៀត​ណាម​លើក​នេះ សិល្បក​រអ៊ីស្រាអែល​នឹងសម្តែង​ជូន ​ដោយ​ឡែក​ដល់​ទស្សនិក​ជន នៅ​អំណោយ​វិចិត្រ​មួយ ដែលមាន​ការ​គួបផ្សំ រ​វាងអាវ​ផាយវៀត​ណាម​ពណ៌ស បាន​តុប​តែង​ដោយ​ក្បូរ​ក្បាច់​រចនា​ប្រពៃ​ណី​របស់​អ៊ីស្រាអែល​៕
 


សារៈសំខាន់នៃរបាំអ៊ីស្រាអែលជាឈ្មោះកម្មវិធីសម្តែងរបស់ក្រុមរបាំ Halleluya ក្នុង សាលមហោស្របនៅហាណូយ។

កម្មវិធីសារៈសំខាន់នៃរបាំអ៊ីស្រាអែល ដឹកនាំដោយក្រុមរបាំ Halleluya អនុវត្តសម្តែងមានអ្នករបាំចំនួន១៤នាក់។

ឈុតសម្តែងរបាំពិសេសរបស់អ្នករបាំអ៊ីស្រាអែលធ្វើឲ្យអ្នកទស្សនាជក់ចិត្ត។

ក្បាច់រាំរបស់ក្រុមរបាំ Halleluya គឺជាការលាយចម្រុះខឿនវប្បធម៌ទាំងអស់ របស់ទឹកដីអ៊ីស្រាអែល។

 ឈុតសម្តែងរបាំ “អាពាហ៍ពិពាហ៍ជនជាតិយូដា” បានសម្តែងក្នុង សាលមហោស្របនៅហាណូយ។

លក្ខណៈស្រស់ស្អាតរបស់អ្នករបាំនៃក្រុមរបាំ Halleluya ក្នុងក្បាច់រាំប្រជាប្រិយអ៊ីស្រាអែល។

ឈុតសម្តែងរបាំប្រជាប្រិយពោរពេញទៅដោយពណ៌សម្បុរមួយនៃក្រុម របាំ Halleluya។

អ្នករបាំនៃក្រុមរបាំ Halleluya ក្នុងឈុតសម្លៀកបំពាក់មានពណ៌ ក្បូរក្បាច់ ពិសេសរបស់ទឹកដីអ៊ីស្រាអែល។

កម្មវិធីមានការគួបផ្សំពិសេស ពេលសិល្បករពាក់អាវផាយប្រពៃណីវៀតណាមសម្តែងក្បាច់រាំប្រជាប្រិយអ៊ីស្រាអែល។

ក្បាច់រាំដ៏ប៉ិនប្រសប់របស់ក្រុមរបាំ Halleluya។

ក្តីខិតខំយ៉ាងធំរបស់អ្នករបាំអ៊ីស្រាអែល បាននាំមកជូនទស្សនិកជនហាណូយនៅកម្មវិធីសិល្បពិសេស។

 

អត្ថបទ៖ ង៉ឹនហា  រូបថត៖ វៀតកឿង


បណ្តាអត្ថបទបានផ្សាយ