23/03/2017 10:28 GMT+7 Email Print Like 0

សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ច​នៅវៀតណាម


សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម របស់​ប្រធានាធិបតីអ៊ីស្រា​អែល​លោក Reuven Ruvi Rivlin ត្រូវបានសារព័ត៌​មាន​នៅមជ្ឈឹមបូព៌ា ​និង​អ៊ីស្រា​អែលជូន​ព័ត៌មាន​ជាបន្តបន្ទាប់។ គេហទំព័រ Youm Sabaa របស់​​អឹហ្ស៊ីប បានជូន​ព័ត៍មាន៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ​បំពេញ​ទស្សនកិច្ច​​​នៅវៀតណាម ដោយមានគណៈប្រតិភូជាអ្នកសេដ្ឋកិច្ច​និងយោធាធំៗ​។ ​សេចក្ដីស្នូល​​ក្នុង​របៀបវារៈ​ជាទំនាក់ទំនងសេដ្ឋកិច្ច ​សន្តិសុខ ​និង​យោធារ វាងប្រទេសទាំងពីរ។ ដកស្រង់ពាក្យ​សំដី របស់ប្រធានាធិបតី​លោក ​Reuven Ruvi Rivlin មុនពេលចេញ​ដំណើរ​ទស្សនកិច្ចលើក​នេះ បានអោយដឹងថា៖​ “ដំណើរទស្សន​កិច្ច​លើកនេះ បានបង្ហាញទំនាក់ទំនងជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ​។ វៀតណាម​​ជាប្រទេសមួយ មាន​ទីតាំង​ភូមិសាស្ត្រ​សំខាន់​នៅ​ទ្វីប​អាស៊ី។”។ វិទ្យុជាតិអ៊ីស្រាអែល​នាថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ បានជូន​ព័ត៌​មានថា៖ ក្នុងជំនួបសន្ទនា ​ជាមួយប្រធាន​រដ្ឋ​វៀតណាម​ លោក Tran Dai Quang នៅទីក្រុង​ហាណូយ ​ប្រធានាធិបតី​ លោក​ Reuven Ruvi Rivlin បានអះអាងនូវ​ការខំប្រឹង​ប្រែងជំរុញ កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​ប្រទេស​ទាំង​ពីរ។​ ប្រធាន​រដ្ឋវៀតណាម ក៏បានសង្កត់ធ្ងន់ថា​៖ ​ប្រទេស​ទាំងពីរ កំពុងមាន​ជំហាន​លោតផ្លោះ​ជា​ច្រើន និងដំណើរ​ទស្សនកិច្ច​លើក​នេះ​​របស់​ប្រធានាធិបតី​​ លោក Reuven Ruvi Rivlin នឹងរួមចំណែក​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ លើគ្រប់​វិស័យ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ