16/10/2014 09:18 GMT+7 Email Print Like 0

សារព័ត៌មានអាល្លឺម៉ង់ចុះផ្សាយអំពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung


ពិធីទទួលលោកនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung នៅអាកាសយានដ្ឋានរដ្ឋធានីបែឡាំង អាល្លឺម៉ង់នាយប់ថ្ងៃទី១៤ តុលា (រូបថត៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម)។

សារព័ត៌មានអាល្លឺម៉ង់នាថ្ងៃទី១៤ខែតុលាឆ្នាំ២០១៤ បានចេញផ្សាយអំពីដំណើរទស្សនកិច្ច ជា ផ្លូវការនៅប្រទេសនេះ របស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ដែល ចាប់ ផ្ដើម ដោយជំនួបធ្វើការជាមួយទេសាភិបាលរដ្ឋ Baden Wuerttem-berg លោក Winfried Kretschmann​  នៅទីក្រុង Stuttgart​​ បណ្ដាកាសែត ដែលមានមិត្តអ្នកអានជាច្រើននៅអាល្លឺ​ម៉ង​ដូច​ជា Focus និង die Welt បានដកស្រង់សម្ដីរបស់លោក Kretschmann ដោយអះអាងថា វៀត​ណាមជាប្រទេសជោគជ័យ១ និងកំពុងលេចឡើងយ៉ាងខ្លាំងក្លា ដោយហេតុនេះ រដ្ឋ Baden Wuerttemberg មានគោលបំណងបង្កើនថែមទៀតទំនាក់ទំនងជាមួយវៀតណាម ក​សាង​មូល​ដ្ឋាន​​ទូលំទូលាយ១ សំដៅជំរុញទំនាក់ទំនងរវាងប្រទេសទាំង២។

នាថ្ងៃដដែល កាសែត “Dusseldorf ពេលយប់” បានចេញផ្សាយថាខ្លឹមសារ ក្នុងបណ្ដ​ជំនួប​ពិភាគ្សា​ ​និងជំនួបធ្វើការក្នុងដំណើរទស្សនកិច្ចនៅរដ្ឋ​ Baden​​​​​​​​​ Wuerttemberg របស់​លោក Nguyen​​​ Tan Dung គឺបានបង្កើតនិងផ្លាស់ប្ដូរទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនានា។

នាយប់ថ្ងៃទី១៤ តុលានេះដែរ លោក Nguyen Tan Dung បានទៅកាន់រដ្ឋធានីបែឡាំង។នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ លោកនឹងមានជំនួបចរចារជាមួយអធិការបតីអាល្លឺម៉ង់ លោក​ស្រី Angela ​Merkel ជំនួបសន្ទនា ជាមួយប្រធានាធិបតីលោក Joachim Gauck និង​ប្រធាន​រដ្ឋ​ស​ភា​លោក​ Norbert Lammert​ ។​ ក្រៅពីនោះ លោក Nguyen Tan Dung នឹង​ចូលរួម​វេទិកា​រ​អំ​ពី​​សន្តិ​សុខ​ ដោយសាលាសភាបណ្ឌិត Korber សហការជាមួយ​ស្ថាន​ទូត​វៀត​ណាម​ប្រចាំ​នៅ​អា​ល្លឺ​ម៉ង់​រៀប​ចំឡើង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ