16/11/2016 10:03 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិវាយតម្លៃខ្ពស់ចំពោះក្រុមកីឡាករវៀតណាមនៅ AFF SUZUKI CUP ២០១៦


ក្រុមកីឡាករវៀតណាមនៅ AFF SUZUKI CUP ២០១៦

នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានចេញដំណើរ​ទៅកាន់​មីយ៉ាន់​ម៉ា​ចូល​រួមពាន​រង្វាន់​ជើង​ឯកអាស៊ី-​អាគ្នេយ៍ ដែល​ឧបត្ថម្ភដោយ Suzuki (AFF Suzuki Cup ២០១៦​)​។ សារព័ត៌មាន​អន្តរជាតិ​ មាន​អត្ថបទសរសេរជាច្រើនដែល​វាយ​តម្លៃខ្ពស់ ចំពោះក្រុម​កីឡាករ​របស់គ្រូ​បង្វឹក Nguyen Huu Thang នៅ​ក្នុងពាន​រង្វាន់​ឆ្នាំ​នេះ។ សារព័ត៌​មាន Foxsportsasia ក្នុង​ច្បាប់ចុះ​ផ្សាយ នាថ្ងៃទី​១៣ខែវិច្ឆិកា មាន​អត្ថ​បទ​​ក្រោម​ចំណង​ជើង​ថា “នេះជាសម័យកាលរបស់​ក្រុមជម្រើស​ជាតិវៀត​ណាម​ដែរឬ​ទេ”​?​អ្នក​និពន្ធ​នៃអត្ថបទ​នេះបានវាយតម្លៃ​ថា ក្រុមកីឡាក​រវៀតណាម​ជាបេក្ខជន​ជួរ​មុខ​សម្រាប់​ពាន​រង្វាន់​ជើង​ឯក AFF Suzuki Cup ២០១៦ ដោយ​សារក្រុមកីឡាករវៀត​ណាម​មាន​បទ​ពិសោធន៍​ប្រកួត​កំពូល​របស់​កីឡាករ​ជើង​ចាស់​ដូច​ជា​ កីឡាករ Le Cong Vinh ក៏ដូចជាទេពកោសល្យ​របស់កីឡាករ​វ័យក្មេង នៃក្រុមHoang Anh Gia Lai។

​ក្នុងអត្ថបទមួយចុះផ្សាយលើទស្សនាវដ្តី Four Four Two អ្នកនិពន្ធ John Duerden​ បាន​ចាត់​ទុក​ថា ក្រុម​កីឡាករ​ថៃនៅតែជា​ក្រុមកី​ឡាករខ្លាំង​បំផុត នៅអាស៊ី អាគ្នេយ៍​ប៉ុន្តែ​ពួក​គេត្រូវ​ប្រយ័ត្ន​ប្រយែង​ចំពោះ​ក្រុម​កីឡាក​រវៀ​ត​ណាម នៅ​ AFF Suzuki Cup​ ២០១៦។ ក្នុងពេល​ជាមួយ​គ្នានោះ សារព័ត៌​មាន​អេឡិច ត្រូ​​និក ESPN​ និងសារព័ត៌មាន​ The Star របស់ម៉ាឡេស៊ីក៏បាន​ជ្រើសរើស ក្រុមជម្រើស ជាតិវៀតណាមនិង​ម៉ាឡេស៊ី​ជា​ក្រុម​ពីរក្នុងពូល B នឹងទទួលបាន​សំបុត្រចូលវគ្គបន្តដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ