16/10/2014 09:01 GMT+7 Email Print Like 0

សារព័ត៌មានអន្តរជាតិចុះផ្សាយអំពីដំណើទស្សនកិច្ចនៅអឺរុបរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

ទីភ្នាក់ងារសារព័ត៏មានអន្តរជាតិអាល្លឺម៉ង់ DW បានដកស្រង់សម្ដីរបស់លោក Gerhard Will អ្នក វិភាគនយោបាយនៃវិទ្យាស្ថានស្រាវជ្រាវបណ្ដាបញ្ហាអន្តរជាតិ និងសន្តិសុខអាល្លឺម៉ង់ ដែល អះ អាងថាទំនាក់ទំនងរវាងវៀតណាមនិងអាល្លឺម៉ង​ ដើរ​តួនាទី​លេច​ធ្លោ​ក្នុង​ទំ​នាក់​ទំ​នង​រវាង​វៀត​​ណាម​​ និងសហភាពអឺរុប។ ដោយហេតុនេះDW បានចាត់ទុកថា ដំណើរទស្សនកិច្ច​នៅ​អឺ​រុប​លើក​នេះ របស់នាយករដ្ឋមន្រ្តីវៀតណាម​​​​​​​​​​​​ លោក Nguyen Tan Dung គឺ​សំ​ដៅ​ពង្រីក​ថែម​ទៀត​ទំ​នាក់​​ទំ​នង​ទ្វេ​ភាគី​ និង​ជំ​រុញ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីរវាងភាគីទាំង២។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ជួបចរចារជាមួយ
ប្រធានគណៈកម្មការអឺរុបលោក Jose Manuel Barroso (រូបថត៖VGP
)

ជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៏មាន Xinhua របស់ចិនចេញផ្សាយព័ត៏មានថា​ប្រធាន​គណៈ​កម្មការ​​អឺរុប លោក Jose Manuel Barroso និងនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung នាថ្ងៃទី១៤តុលា បានអះអាងជាថ្មីម្ដងទៀត នូវសារសំខាន់នៃការចុះហត្ថ​លេ​ខា​លើ​កិច្ច​​ព្រម​​​ព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីយ៉ាងឆាប់រហ័ស។

Xinhua ក៏បានឲ្យដឹងថា ក្នុងជំនួបសន្ទនាជាមួយលោក Nguyen Tan Dung ប្រធាន​ក្រុម​ប្រឹក្សា​អឺ​រុប​​​លោក Herman Van Rompuy ដោយសង្កត់ធ្ងន់ថា EUនិងវៀតណាមជាដៃគូយូរ​អង្វែង​រវាង​គ្នា។

កេហទំព័រណ៍អេឡិចត្រូនិចរបស់ Le Soir ជាកាសែតប្រចាំថ្ងៃ១ក្នុងចំណោមកាសែតប្រចាំ​ថ្ងៃ​ដែល​មានមិត្តអ្នកអានច្រើនបំផុតនៅបែលហ្ស៊ីក បានចុះផ្សាយអត្ថបទ ដោយចំណងជើងធំថា “លោកនាយករដ្ឋមន្រ្តី Nguyen Tan Dungភ្ញៀវប្រមុខរដ្ឋបរទេស​ដំបូង​របស់​នាយក​រដ្ឋមន្រ្តី​ថ្មី​លោក​ Charles Michel”។ ជាមួយគ្នានោះ កាសែតប្រចាំថ្ងៃ​ល្បីឈ្មោះផ្សេងនៅបែលហ្ស៊ីក គឺ កាសែត La Libre បានឲ្យដឹងថា ជំនួបសន្ទនារវាងថ្នាក់ដឹកនាំទាំង២រូប​វៀត​ណាម​និង​បែល​ហ្ស៊ីក​ បានទាក់ទាញការយកចិត្តទុកដាក់របស់ប្រជាជនបែលហ្ស៊ីកយ៉ាងច្រើនកុះករ៕
 

តាមVOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ