12/02/2017 11:53 GMT+7 Email Print Like 0

សារព័ត៌មានឡាវវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃកិច្ចប្រជុំលើកទី៣៩គណៈកម្មាធិការអន្តររដ្ឋាភិបាល


ទិដ្ឋភាពនៃកិច្ចប្រជូំលើកទី៣៩នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល
វៀតណាម - ឡាវ (រូបថតៈ Thống Nhất/TTXVN)

នាថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០១៧ មធ្យោបាយសារព័ត៌មានជាច្រើនរបស់ឡាវបានចុះផ្សាយអត្ថបទស្ងើចសរសើរជោគជ័យនៃកិច្ចប្រជុំលើកទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀតណាម ក្នុងនោះសុទ្ធតែអះអាងថា កិច្ចប្រជុំនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់និងបង្កើតបុព្វបទសម្រាប់ប្រទេសទាំងពីរនាំទំនាក់ទំនងឡើង​កំពស់ថ្មីនាពេលខាងមុខ។ ពោលគឺ សារព័ត៌មាន “Paxason” (កាសែតប្រជាជន)របស់បក្សប្រជាជនបដិវត្តន៍ឡាវបានចុះផ្សាយអត្ថបទក្រោមចំណងជើងថា “លទ្ធផលនៃកិច្ចប្រជុំលើកទី៣៩របស់គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាលឡាវ-វៀតណាម”។

អត្ថបទនេះបានគូសបញ្ជាក់ថា ក្រោម​សហអធីបតីរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងសមភាគីឡាវ លោក Thongloun Sisoulith កិច្ចប្រជុំ លើកទី៣៩គណៈកម្មាធិការអន្តររដ្ឋាភិបាលឡាវ-វៀត​ណាម​បានបញ្ចប់ប្រកបដោយ ជោគជ័យនៅទីក្រុងហាណូយ។

លើសពីនេះទៅទៀត កាសែត “Vientiane Times” “Laophathana” និង “PathetLao” សុទ្ធតែសំដែងការជឿជាក់ទៅលើកិច្ចប្រជុំលើកទី៣៩លើកនេះនឹងរួមចំណែកនាំទំនាក់ទំនងពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ​ឡាវ-វៀតណាមកាន់តែស៊ីជម្រៅនាពេលខាងមុខ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ