04/02/2016 11:19 GMT+7 Email Print Like 0

សារព័ត៌មានរួមចំណែកសំខាន់ចូលក្នុងសមិទ្ធិនៃការងារកិច្ចការបរទេស


ឧបនាយករដ្ឋមន្ត្រី Pham Binh Minh ថតរួបអនុស្សាវរីយ៍ជាមួយអ្នកសារព័ត៌មាន

នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ក្រសួងការបរទេសវៀតណាម បានរៀបចំពិធីជួប​សំណេះ សំណាល​ជាមួយ​មជ្ឈដ្ឋាន​សារព័ត៌មាន​ក្នុងឱកាសចូល​ឆ្នាំថ្មី២០១៦។ ថ្លែងមតិនៅទី​នេះ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបទេស​វៀតណាម លោក Pham Binh Minh បានថ្លែងអំណរគុណចំពោះស្ថាប័នសារព័ត៌មាននានា ដែលក្នុងឆ្នាំទៅ មិញបានរួម​ដំណើរ​ជាមួយ​ស្ថាប័ន ទទួលបន្ទុកការងារកិច្ចការបរទេសអនុវត្ត ល្អកិច្ចការផ្សព្វផ្សាយ រួមចំ​ណែក​សំខាន់​ចូលក្នុង​សមិទ្ធិ​នៃការងារ​ទំនាក់​ទំនង​អន្តរជាតិរបស់​បក្ស និងរដ្ឋ។ ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសង្កត់ ធ្ងន់ថា ស្ថាប័នសារ​ព័ត៌មាន​បានផ្សព្វ​ផ្សាយ និងឆ្លុះបញ្ជាំងត្រឹមត្រូវ ទាន់​ហេតុការនិងសម្រេចនូវសកម្មភាព​កិច្ចការ បរទេស​សម​ស្រប​នឹង គោលមាគ៌ាកិច្ចការបទេសរបស់បក្ស រដ្ឋ រក្សាបរិយាកាសសន្តិភាព​ស្ថិរភាព​និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ