16/10/2015 08:56 GMT+7 Email Print Like 0

សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP


សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP

តាមទីភ្នាក់ងារសារព័ត៌មានកាណាដា (CP) ថា កិច្ចព្រមព្រៀង​ដៃគូពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងជំរុញខឿនសេដ្ឋកិច្ច​នៃប្រទេសសមាជិកចំនួន១២តាមរយៈការបើកទូលាយទីផ្សារពាណិជ្ជកម្ម​ក្នុងប្លុក។ ប៉ុន្តែផលប្រយោជន៍ដែលនាំមកសំរាប់ភាគីនានានឹងខុសគ្នា។ ទីភ្នាក់ងារ CP បានចាត់ទុកថាវៀតណាមស្ថិតក្នុងចំណោមប្រទេសទទួលផលច្រើនបំផុតពី TPP ដោយការរីកចំរើនខាងចំណេញក្នុងផ្នែកចំនួន២គឺតម្បាញកាត់ដេរនិងស្បែកជើង ដោយការលុបចោលពន្ធដានៅអាមេរិកនិងទីផ្សារធំៗផ្សេងៗ។ តាមការ​ព្យាករណ៍​ថា សេដ្ឋកិច្ចវៀតណាមនឹងមានកំណើន ១១% នាឆ្នាំ២០២៥ ក្នុងនោះការនាំចេញ​កើនឡើង២៨%។ ល្បឿននេះវ៉ាដាច់សមាជិកនានាក្នុង TPP ហើយវៀតណាម​នឹងក្លាយទៅជាកន្លែងមកល្អរបស់អ្នកផលិតទំនិញក្នុងតំលៃថោកដែលចង់រក្សាការប្រកួត​ប្រជែងដោយផ្អែកលើតំលៃពលករទាប៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ