22/06/2016 10:10 GMT+7 Email Print Like 0

សារព័ត៌មានត្រូវបន្តផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតឆ្លើយតបទៅនឹងសំណូមពរនិការទាមទារ​​​​​​របស់ប្រជាជន

ក្នុងឱកាសរំលឹកខួបលើកទី៩១ នៃទិវាសារព័ត៌មានបដិវត្តន៍​វៀត​ណាម ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នោះ នាព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជួប​សំណេះ​សំណាល់​ ជាមួយអ្នក​សារព័ត៌មានជើងចាស់ និងថ្នាក់ដឹក​នាំ អ្នកយកព័ត៌មាននៃស្ថាប័ន​សារព័ត៌​មានក្នុង​ប្រទេស។ ថ្លែង​មតិ​នៅ​ទីនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើ​ឲ្យស្ថាប័ន​សារព័ត៌ មាន​ត្រូវមាន​ការផ្លាស់​ប្តូរ​ថ្មី និងមានការ​ច្នៃប្រឌិតសំដៅស្វែងរក​ទិសដៅថ្មី វិធីសាស្ត្រថ្មី សំដៅឆ្លើយតបទៅនឹងតម្រូវ
ការ​និងការទាមទារ​របស់ប្រជាជន។ នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc​បានស្នើ​ឲ្យផ្សព្វ​ផ្សាយ​ច្បាប់​សារព័ត៌ មាន​២០១៦ឲ្យចូលក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ។​


លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំងមជ្ឈឹមបានអញ្ជើញទៅសាកសួរសុខទុកនិងជូនពរថ្នាក់ដឹកនាំ កម្មាភិ បាល អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសនៃវិទ្យុសម្លេងវៀតណាម។

ក្នុងឱកាសនេះ​ដែរ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh​បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក​និង​ជូន​ពរ គេហទំព័រអេឡិចត្រូនិក រដ្ឋាភិបាលនិង​កាសែត​មហា​សាមគ្គី។

​ក៏ក្នុងព្រឹកថ្ងៃដដែល លោក Pham Minh Chinh ប្រធានគណៈកម្មាធិការ ចាត់តាំង​មជ្ឈឹម​បាន​អញ្ជើញ​ទៅសាក​សួរ​សុខ​ទុក និងជូនពរថ្នាក់ដឹកនាំ កម្មាភិ​បាល អ្នកយក​ព័ត៌​មាន​អ្នកនិពន្ធ និង​អ្នក​បច្ចេកទេស​នៃវិទ្យុស​ម្លេង​វៀត​ណាម​។ នៅទីនេះ លោក​ Pham Minh Chinh បានផ្តល់អនុសាសន៍ថា៖ “ការ​ងារ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​នាបច្ចុប្បន្ន​គឺដើរតួនាទី​សំខាន់​ពិសេស ក្នុងដំណើរការ​អភិវឌ្ឍន៍​និង​ការពារមាតុ​ប្រទេស។ សង្ឃឹម​ថា កម្មាភិបាល​នៃវិទ្យុសម្លេង​វៀតណាម បន្តជំនះ​ពុះពារលើរាល់​ការលំ​បាក​បន្តផ្សព្វផ្សាយ និង​លើកទឹកចិត្តគំរូ មនុស្ស​ល្អ ការងារ​ល្អរបស់ប្រព័ន្ធនយោបាយ ព្រមទាំងរួមចំណែករុញថយក្រោយ ការធ្លាក់ចុះ​អំពីនយោបាយ អំពី​សតិ​អារម្មណ៍ អំពីរបៀបរស់នៅផងដែរ”។

​ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang អតីតប្រធានរដ្ឋលោក Le Duc Anh នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong អចិន្ត្រៃយ៍គណៈលេខា​លោក Dinh The Huynh ឧបនាយករដ្ឋមន្ត្រី លោក Pham Binh Minh លោក Vu Duc Dam និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន នានាបានផ្ញើរកម្រងផ្កាជួនពរ​វិទ្យុសម្លេង​វៀតណាម​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ