12/06/2016 12:14 GMT+7 Email Print Like 0

សារព័ត៌មានត្រូវជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបជាមួយអ្នកកាសែត ដែលចូលរួមកម្មវិធីសារព័ត៌មានរួមដំណើរជាមួយអង្គភាពអាជីវកម្មអាជីវករលើក ទី១

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបជាមួយអ្នកកាសែត ដែលចូលរួមកម្មវិធីសារព័ត៌មានរួមដំណើរជាមួយអង្គភាពអាជីវកម្ម អាជីវករលើក ទី១។​ ថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនង សហប្រតិបត្តិការរវាងអ្នកកាសែតជាមួយអង្គភាពអាជីវកម្មមានសារៈសំខាន់និងបានរួមចំណែកចូលក្នុងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទោះបីជានៅដំណាក់កាលណាក៏ដោយ សារព័ត៌មានតែងតែ មានសារៈសំខាន់ចំពោះដំណើរការធ្វើសកម្មភាពរបស់អង្គភាពអាជីវកម្ម តាមនោះរួមចំណែកសកម្មក្នុងការធានាសន្តិសុខសង្គម ដោះស្រាយការងារធ្វើក៏ដូចជា ការពារបរិស្ថានផងដែរ។ ទំនាក់ទំនងរវាងសារព័ត៌មានជាមួយនឹងអង្គភាពអាជីវកម្មបានបង្ហាញច្បាស់ក្នុងសកម្មភាពកសាងពាណិជ្ជសញ្ញា ផ្សាយពាណិជ្ជកម្មផលិតផល និងការអភិវឌ្ឍន៍ធ្វើអាជីវកម្មរបស់អង្គភាពអាជីវកម្មជាដើម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc មានបំណងថា សារព័ត៌មាន និងអង្គភាពអាជីវកម្មបន្តរួមដំណើរ សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួមរបស់សហគមន៍ ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។ ​ទន្ទឹមជាមួយគ្នានោះ សារព័ត៌មានត្រូវឆ្លុះបញ្ចាំងនូវការពិតស្តីពី ស្ថានភាពផលិតកម្មអាជីវកម្មរបស់អង្គភាពអាជីវកម្ម។ ហើយអ្នកកាសែតត្រូវពង្រីកនូវសមត្ថភាព ចរិយាសម្បត្តិសារព័ត៌មានបដិវត្តន៍ ដើម្បីធានាគុណភាពនៃព័ត៌មាន។ ម្យ៉ាងវិញទៀត សារព័ត៌មានត្រូវផ្លាស់ប្តូរថ្មីនូវមនសិការរបស់សង្គម បង្កើតឡើងការស្រុះចិត្តគំនិតការយោគយល់គ្នារបស់សង្គម រួមចំណែកលើក ទឹកចិត្តអង្គភាពអាជីវកម្មនិងអាជីវករ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ