12/01/2017 09:22 GMT+7 Email Print Like 0

សារព័ត៌មានចិនវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ


សារព័ត៌មានចិនវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅចិនរ
បស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមនាពេលខាងមុខ

នៅក្នុងសន្និសីទសារព័ត៌មានសាមញ្ញ នាថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ អ្នកនាំពាក្យក្រសួងការបរទេស​ចិន​ លោក​ Lu​ Kang បានអោយដឹងថា៖ចិនមានគោល​បំណង​កសាង​ទំ​នាក់​​ទំនងល្អប្រសើរនិងស្ថិរភាពជាមួយវៀតណាម។ចិនវាយតំលៃខ្ពស់ចំពោះ​ដំណើរ​បំពេញទស្សនកិច្ចនៅចិនរបស់អគ្គលេខាបក្សកម្មុយនីស្តវៀត​ណាម​ លោក​ Nguyen​ Phu Trong ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពី​ថ្ងៃទី​១២​ដល់ថ្ងៃទី១៥មករាឆ្នាំ២០១៧​ តាម​សេចក្ដីអញ្ជើញរបស់អគ្គលេខាបក្ស និងជា​ប្រធានរដ្ឋចិន លោក Xí Jìnpíng ។ ​តាម​របៀប​វារះ​ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់​របស់បក្សកុម្មុយនីស្តចិននឹងជួបពិភាក្សា​ជាមួយ​​អគ្គលេខាបក្ស លោក ​Nguyen Phu Trong អំពីទំនាក់ទំនងទ្​វេភាគី​​និងបញ្ហានានាដែលភាគីទាំងពីរយកចិត្ត​ទុក​ដាក់​ដូចគ្នា។

ក្នុងពេលជាមួយគ្នានោះ កាសែត Huánqiú Shíbào​ ជាស្ថាប័នសារព័ត៌មាន​ផ្លូវការរបស់បក្សកុម្មុយនីស្តចិនបានចុះផ្សាយអត្ថបទមួយ នាថ្ងៃទី៩ ខែមករាដោយ​អះអាងថា៖ដំណើរទស្សនកិច្ចនៅចិននាពេលខាងមុខនេះ របស់អគ្គលេខាបក្ស លោក Nguyen Phu Trong ជាសញ្ញាសកម្មមួយស្ដីអំពីការពង្រឹងនិងពង្រីកទំនាក់​ទំនង​រវាង​ចិន-វៀត​ណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ