13/11/2014 14:59 GMT+7 Email Print Like 0

សារព័ត៌មានចិនជូនដំណឹងជាច្រើនអំពីសកម្មភាពរបស់ប្រធានរដ្ឋ វៀតណាមនៅសន្និសីទកំពូល APEC ឆ្នាំ ២០


សារព័ត៌មានចិនជូនដំណឹងជាច្រើនអំពីសកម្មភាពរបស់ប្រធានរដ្ឋវៀតណាម នៅសន្និសីទកំពូល APEC ឆ្នាំ ២០១៤ (Image: VOV)

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សារព័ត៌មានចិនបានជូនដំណឹងជ្រាលជ្រៅស្តីពី​សកម្មភាព​របស់​ប្រធាន​រដ្ឋ​វៀតណាម លោក Truong Tan Sang ក្នុង ឱកាសចូលរួមសន្និសីទកំពូល APEC ឆ្នាំ ២០១៤ នៅរដ្ឋធានីប៉ែកាំងរបស់ចិន។ កាណាល់ទូរទស្សន៍ជាតិរបស់ចិន វិទ្យុផ្សាយសម្លេង​អន្តរជាតិ​របស់​ចិន ទីភ្នាក់ងារសារព័ត៌មាន Xinghua ជាដើមសុទ្ធតែជូន​ដំណឹងអំពីការសន្ទនា​រវាង​ប្រធាន​​រដ្ឋ​វៀតណាម លោក Truong Tan Sang ជាមួយសមភាគីចិន លោក​ Xi Jinping ។ មជ្ឈដ្ឋាន​អ្នក​សារព័ត៌មានចិនក៏បានដកស្រង់ពាក្យសំដីរបស់ប្រធានរដ្ឋចិន លោក ​Xi Jinping ដោយ​បាន​​អះអាងថា៖ បក្សនិងរដ្ឋាភិបាលចិនគោរពទំនាក់ទំនងជាមួយ វៀតណាម ហើយមានគោល​បំ​ណងទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសទាំង ២ អភិវឌ្ឍន៍​សកម្ម​ថែម​ទៀត។ ចិនបានសន្យាថា៖ ប្រទេសទាំង ២ នឹងដោះស្រាយបញ្ហាលើសមុទ្រ​ខាងកើតតាម​រយៈ​ការ​ចរចារនានារក្សាស្ថិរភាពនិងសន្តិភាពលើ សមុទ្រ៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម 

បណ្តាអត្ថបទបានផ្សាយ