11/04/2015 16:00 GMT+7 Email Print Like 0

សារព័ត៌មានចិនចុះផ្សាយព័ត៌មានជាច្រើនស្តីពីដំណើរទស្សនកិច្ចរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅ កាសែតចិនបានចុះផ្សាយដ៏ពេញ លេញបណ្តាសកម្មភាព​ក្នុង​ក្របខ័ណ្ឌ​ដំណើរ​ទស្សនកិច្ចជាផ្លូវការនៅចិន​ចាប់ពីថ្ងៃទី ៧ ដល់ទី ១០ ខែមេសា ឆ្នាំ ២០១៥របស់អគ្គលេខាបក្សុកម្មុយ​និស្ត​វៀតណាម លោក Nguyen Phu Trong តាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សកម្មុយនិស្តនិងជា​ប្រធាន​រដ្ឋ​ចិន​ លោក Xi Jinping។ ទីភ្នាក់ងារសារព័ត៌មាន Xinghua “កាសែតប្រជាជន” កាសែតយុវ​ជនជា​ដើម​បាន​សុទ្ធតែ​ចុះផ្សាយព័ត៌មានអត្ថបទសរសេររូបភាពអំពីដំណើរទស្សនកិច្ចជា ផ្លូវការរបស់អគ្គលេខា  Nguyen Phu Trong​ ។ ជាពិសេស ក្នុងឱកាសនេះ កាសែតពិភពលោករបស់ចិនបានចុះផ្សាយអត្ថ​បទសរសេររបស់អ្នក​យក​ព័ត៌​​មាន​នៃ​ វិទ្យុសម្លេងវៀតណាមប្រចាំនៅប៉ែកាំង (VOV) ដោយប្រធានបទ “ការជួបប្រាស្រ័យ រវាងបក្សទាំង ២ គឺ​ជាខ្សែតភ្ជាប់ពិសេសក្នុងទំនាក់ទំនងវៀតណាម-ចិន”។ ក្នុងនោះ​ អ្នកនិពន្ធបានចាត់ទុកថា៖ ទំនាក់ទំនងរវាង​ចិន​និងវៀតណាមគឺពិសេស។ រាល់ការខ្វែង គំនិតរវាងភាគីនានានឹងត្រូវបានដោះស្រាយដោយសន្តិវិធី៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ