11/06/2015 11:20 GMT+7 Email Print Like 0

សារទូលេខរំលែកទុក្ខ


ប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីមទទួលមរណភាព (VOV)

 
ដោយទទួលបានព័ត៌មានប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចជាស៊ីម​ទទួលមរណភាពអគ្គលេខាបក្ស​កុម្មុយ​នីស្ត​វៀត​ណាមលោក Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការមជ្ឈឹម​រណសិរ្ស​មាតុភូមិ​វៀត​ណាម​លោក​ Nguyen Thien Nhan បានផ្ញើរសារទូរលេខ​រំលែកទុក្ខជូនព្រះមហាក្សត្រកម្ពុជាព្រះបរមនាថ​នរោត្តម​សីហមុនី​ គណៈ​កម្មាធិការ​កណ្ដាលគណៈបក្សប្រជាជនកម្ពុជារដ្ឋសភារាជរដ្ឋាភិបាលកម្ពុជានិងក្រុម​ប្រឹក្សា​ជន​ជាតិរណសិរ្សសាមគ្គីនិងអភិវឌ្ឍហ៍មាតុប្រទេសកម្ពុជា។ សារទូរលេខ​បានសសេរថា ប្រធានព្រឹទ្ធ​សភា​កម្ពុជា​​ជាស៊ីមទទួលមរណភាពជាការបាត់បង់ដ៏​ធំធេងចំពោះគណបក្សប្រជាជនកម្ពុជាព្រឹទ្ធសភា រដ្ឋសភា រដ្ឋាភិបាល រណសិរ្ស​សាមគ្គីនិងអភិវឌ្ឍន៍មាតិប្រទេសកម្ពុជានិងគ្រួសារ។ វៀតណាមមានបំណង​ព្រះ​មហាក្សត្រ​ រណសិរ្សសាមគ្គីនិងអភិវឌ្ឍន៍មាតុប្រទេសកម្ពុជាប្រជាជនកម្ពុជានិង​គ្រួសារប្រធាន​ព្រឹទ្ធ​សភា​សម្ដេច​ជាស៊ីមឆ្លងផុតពីការឈឺចាប់បាត់បង់បន្តកសាងប្រទេសកម្ពុជាកាន់តែអភិវឌ្ឍន៍សម្បូររុងរឿង។​ នា​ថ្ងៃ​ដដែលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh បានផ្ញើរសារ​ទូរ​លេខ​រំលែក​ទុក្ខជូនឧបនាយករដ្ឋមន្ត្រីនិងជា​រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា​លោក​ហោ​ណាំ​ហុង។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan បាន​ផ្ញើរ​សារទូរ​លេខ​រំលែក​ទុក្ខជូនប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមគណ​បក្សប្រជាជនកម្ពុជាលោក Yos Son ផង​ដែរ​៕​
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ