27/11/2016 08:55 GMT+7 Email Print Like 0

សារទូរលេខរំលែកទុក្ខ


អគ្គមគ្គុទេស Fidel Castro Ruz

ទទួលបានដំណឹង​ថា លោក Fidel Castro Ruz លេខាទី១គណៈកម្មាធិការ​មជ្ឈឹមបក្សកុម្មុយនិស្ត​គុយ​បា អតីត​ប្រធាន​​ក្រុមប្រឹក្សា​រដ្ឋ​ និង​ក្រុម​ប្រឹក្សាគណៈរដ្ឋមន្ត្រី​​សាធារណរដ្ឋ​គុយបា  អគ្គមគ្គុ​ទេស​របស់​​​ប្រជាជន​គុយបា​ទទួល​​មរណភាព​ ​នា​យប់​ថ្ងៃទី២៥​ ខែវិច្ឆិកា ឆ្នាំ២០១៦ ម៉ោងឡ៉ាហាវ៉ាន ពោល​គឺរសៀល​ថ្ងៃទី​២៦ ខែ​វិច្ឆិកា​​តាម​ម៉ោង​​ហាណូយ  នា​ថ្ងៃទី​២៦ ខែវិច្ឆិកា គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្ត​វៀត​ណាម ប្រធាន​រដ្ឋ រដ្ឋាភិបាល​និង​គណៈកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា បានផ្ញើរសារទូរលេខ រំលែកទុក្ខជូនគណៈកម្មាធិ​ការ​មជ្ឈឹម​បក្ស​កុម្មុ​និស្ត​​គុយ​​បា ក្រុម​ប្រឹក្សា​រដ្ឋ រដ្ឋាភិបាល ន​រដ្ឋសភា​រដ្ឋអំណាច​ប្រជា​ជន​គុយបា។

​សារទូរលេខបានអះអាងថា ជីវិតនិងបុព្វហេតុអមតរបស់អគ្គមគ្គុទេស Fidel Castro Ruz នឹងរស់ជា​និច្ច​ក្នុង​បុព្វ​ហេតុ​បដិវត្តន៍​រុងរឿង របស់ប្រជាជនគុយបា និង​ប្រទេស​ដែលកំពុង​ខំប្រឹង​ប្រែង​តស៊ូ​ដើម្បី​កសាង​ពិភពលោក​មួយ​យុត្តិធម៌ ប្រជាធិប​តេយ្យ សម្បូររុងរឿ​ងនិងសុភមង្គល។ ក្នុង​ថ្ងៃដ​ដែល  ឧបនាយក​រដ្ឋមន្ត្រី​និង​ជា​រដ្ឋ មន្ត្រីការ​បទេស Pham Binh Minh ក៏បានផ្ញើរសារទូរលេខ​ ចូលរួមរំលែកទុក្ខដល់រដ្ឋមន្ត្រី ការ​បទេស​គុយបា លោក​ Bruno Rodríguez Parrilla ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ