11/10/2015 14:07 GMT+7 Email Print Like 0

សារទូរលេខរំលឹកខួបលើកទី៧០នៃទិវាបង្កើតគណៈបក្សពលករស.ប.ប.ក

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាបង្កើតគណៈបក្សពលករសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥) នាថ្ងៃទី៧ ខែតុលា អគ្គលេខាបក្សកុម្មុនិស្តវៀត​ណាម​លោក Nguyen Phu Trong បាន​ផ្ញើរសាទូរលេខអំណរសាទរទៅកាន់លេខាទី១នៃគណៈបក្សពលករស.ប.ប.ក និង ប្រធានគណៈកម្មាធិការយោធាស.ប.ប.ក លោក Kim Jong-un។ សារទូរលេខបានចែងថា “នារយៈពេល៧០ឆ្នាំកន្លងទៅ ក្រោមការដឹក​នាំ​របស់ណៈបក្សពលករស.ប.ប.កដែល លោកគីមអ៊ីលស៊ុងជាស្ថាបនិកសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមា​និត​កូរ៉េទទួលបានសមិទ្ធិធំធេងជាច្រើន។ បក្សកុម្មុយនិស្តនិងប្រជាជនវៀតណាម សូមជូនពរដោយស្មោះថា គណៈបក្សពលករស.ប.ប.កនិងប្រជាជន ស.ប.ប.ក បន្តទទួលបានសមិទ្ធិច្រើនថែមទៀតក្នុងកិច្ចការកសាងនិងការពារមាតុប្រទេស។ ជូនពរឲ្យចំណងសាមគ្គីភាពរវាងវៀតណាមនិងស.ប.ប.ក មានការអភិវឌ្ឍនដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ