03/06/2017 11:48 GMT+7 Email Print Like 0

សាធារណៈមតិអន្តរជាតិវាយតម្លៃវិជ្ជមានស្ដីពីដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc


សាធារណៈមតិអន្តរជាតិវាយតម្លៃវិជ្ជមានស្ដីពីដំណើរទស្សនកិច្ច
របស់នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc 

សាធារណៈមតិអន្តរជាតិបន្តវាយតម្លៃវិជ្ជមានស្ដីពីដំណើរទស្សនកិច្ចជាផ្លូវការនៅអាមេរិករបស់នាយករដ្ឋ​មន្ត្រី​​​លោក Nguyen Xuan Phuc។ សាស្រ្តាចារ្យលោក Carl Thayer មកពីអូស្ត្រាលីបានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះទទួលបាន"ជោគជ័យដ៏ល្អប្រសើរ" ហើយបាន "សរឲ្យឃើញគោលមាគ៌ាកិច្ចការបរទេសវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម" ហើយបានបើកចេញនូវ សម័យថ្មី ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។

យោងតាម វិទ្យុ RFI ដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc "ទទួលបានជោគជ័យដ៏ល្អប្រសើរ"។  ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងហាណូយបានឯកភាពគ្នាដើម្បីពង្រឹងចំ​ណង​ទាក់ទងលើវិស័យការពារជាតិនិងយោធា ព្រមទាំងសង្កត់ធ្ងន់ទៅលើតម្រូវការគោរពសិទ្ធិសេរីភាពអាកាសចរណ៍និងនាវាចរណ៍នៅសមុទ្រខាងកើត។ សញ្ញាជាក់ស្តែងបំផុតនៃការប្តេជ្ញាចិត្តដើម្បីពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងការពារជាតិនិងយោធាទ្វេភាគីបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការពង្រឹងភាពជាដៃគូលើគ្រប់វិស័យរវាងវៀតណាម - អាមេរិក។ រីឯបញ្ហានៅសមុទ្រខាងកើត លោក Donald Trump បានរំលឹកឡើងវិញនូវការសន្យាថាអាមេរិកនឹងការពារសិទ្ធិសេរីភាពក្នុងការធ្វើដំណើរនៅសមុទ្រខាងកើត និង​​ប្រឆាំងជំទាស់ចំពោះរាល់សកម្មភាពយោធានៅតំបន់នោះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ