01/07/2017 11:50 GMT+7 Email Print Like 0

សាធារណៈមតិរុស្ស៊ីវាយតំលៃវិជ្ជមានដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang


សាធារណៈមតិរុស្ស៊ីវាយតំលៃវេជ្ជមានដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang 

បណ្ដាទីភ្នាក់ងារសារព័ត៌មាននិងផ្សព្វផ្សាយរបស់រុស្ស៊ីនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ បានផ្សាយព័ត៌មានអត្ថបទសរសេរជាច្រើនដោយវាយតំលៃអំពីគោលដៅអត្ថន័យនិងលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការ​របស់​ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នៅសហព័ន្ធរុស្ស៊ី ក្នុងនោះ ចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើកដំបូងនេះរបស់ប្រធានរដ្ឋវៀតណាមធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។

ទីភ្នាក់ងារសារព័ត៌មាន TASS បានផ្សាយព័ត៌មានអំពីការចរចារវាងប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ ក្នុងជំនួបចរចារនៅវិមាន Kremlin នេះ ប្រធានាធិបតីរុស្ស៊ី​ លោក Vladimir Putin បានសម្តែងជំនឿជាក់ថា៖ ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang នឹងបង្កើតឡើងកំលាំងចលករថ្មីថ្មងមួយសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ មិត្តភាពលើគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាម។ ដោយមានប្រធានបទ «រង្វង់ដៃកក់ក្តៅរបស់ប្រធានាធិបតីរុស្ស៊ីនិងប្រធានរដ្ឋវៀតណាម - និមត្តិរូបនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ» ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានផ្សាយរូបភាពនិងខ្លឹមសារនៃការចរចាររវាងថ្នាក់ដឹកនាំទាំងពីររូប។

ក្នុងការចរចារលើកនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិកសេដ្ឋកិច្ចនិងគំរោងការណ៍វិនិយោគរួមដែលមានតំលៃ ១០ ពាន់លានដុល្លាអាមេរិកផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ