27/11/2014 14:43 GMT+7 Email Print Like 0

សាធារណៈមតិរុស្ស៊ីវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅរុស្ស៊ីរបស់អគ្គលេខា Nguyen Phu Trong


សាស្ត្រាចារ្យ Evgheny Glazunov ប្រធានគិត្តិយស សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានវាយតំលៃអំពីដំណើរទស្សនកិច្ច (Image: VOV)

មុនដំណើរទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីរបស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ទី​ភ្នាក់​ងា​រ​សារព័ត៌មានធំបំផុតរបស់រុស្ស៊ី Tass បានចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា៖ ប្រជាជន​វៀតណាម​ជា​និច្ច​​កាល ដឹងគុណប្រជាជនសហព័ន្ធសូវៀតនិងរុស្ស៊ី”។ ព័ត៌មានអំពីសកម្មភាពក្នុងដំណើរ ទស្សនកិច្ចរបស់លោក Nguyen​ Phu Trong ត្រូវបានបណ្ដាទីភ្នាក់ងារសារព័ត៌ុមានរុស្ស៊ីបានធ្វើការផ្សាយបន្តបន្ទាប់។ វាយតំលៃ​ចំពោះ​ដំណើរ​ទស្សនកិច្ចដ៏សំខាន់ នេះបណ្ឌិត សាស្ត្រាចារ្យវិទ្យាសាស្ត្រ Vladimir Mazyrin និងជានាយកមជ្ឈមណ្ឌលស្រាវ​ជ្រាវ​វៀត​​ណាមនិងអាស៊ានចំណុះវិទ្យាស្ថានស្រាវជ្រាវអាស៊ីចុងបូព៌ារ សាលាសភា បណ្ឌិតវិទ្យាសាស្ត្ររុស្ស៊ី បាន​ចាត់​ទុក​ថា​៖

“កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ គឺដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យដែល​ជានិច្ចកាលទាមទាឲ្យបានជំនួប​ថ្នាក់​​​​ជាន់​ខ្ពស់។ ជាពិសេសគឺដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីរុស្ស៊ីនា ឆ្នាំ២០១៣។ ការពិតជាក់​ស្តែង​នេះត្រូវបានបង្កើតក្នុងទំនាក់ទំនងរវាងប្រទេសទាំង ២។ ទំនុកទុកចិត្តនិងការសហការធ្វើ​សកម្មភាព​គឺជា​ចំ​ណុច​​ពិសេសក្នុងទំនាក់ទំនងរុស្ស៊ី-វៀតណាមបើប្រៀបនឹងទំនាក់ទំនងរវាងរុស្ស៊ីជាមួយ ប្រទេសផ្សេងៗទៀត។”​​

សាស្ត្រាចារ្យ Evgheny Glazunov ប្រធានគិត្តិយស សមាគមមិត្តភាពរុស្ស៊ី-វៀតណាម បានវាយ​តំ​លៃ​អំពី​ដំណើរ​ទស្សន​​កិច្ចថា៖ “នេះគឺជាព្រឹត្តិការណ៍ដ៏ធំមួយ។ ខ្ញុំគិតថា៖ ដំណើរទស្សនកិច្ចបានអះអាងជាថ្មីម្តង​ទៀត​នូវ​ប្រវត្តិ​សាស្ត្រ​​​ទំនាក់ទំនងមិត្តភាពប្រពៃណីរវាងប្រទេសទាំង ២។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ អគ្គលេខា Nguyen​ Phu Trong បានមានជំនួបជាមួយប្រធានាធិបតី Putin​ នាយករដ្ឋមន្ត្រី Dmirtry Medvedev និងថ្នាក់ដឹកនាំជាន់
ខ្ពស់​​រុស្ស៊ីជាច្រើននាក់។ បណ្ដាជំនួបនេះមានអត្ថន័យដ៏សែនសំខាន់ ដោយសារ ភាគីទាំង ២ មិនត្រឹមតែ​ផ្លាស់​ប្តូរ​មតិ​អំពី​រាល់បញ្ហា ប៉ុណ្ណោះទេ ថែមទាំង ពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគី។ ដោយមានបទពិសោធន៍​រាប់​សិប​ឆ្នាំធ្វើការជាមួយវៀតណាមខ្ញុំសប្បាយរីករាយណាស់ដោយសារទំនាក់ទំនងរវាងវៀតណាម​និងរុស្ស៊ីកំពុង​អភិវឌ្ឍន៍​​យ៉ាងខ្លាំង ក្លានិងទទួលបានសមិទ្ធិជាច្រើន៕”

 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ