03/11/2015 09:12 GMT+7 Email Print Like 0

សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត


សាធារណៈមតិគាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិក្នុងបញ្ហាសមុទ្រខាងកើត

សាលក្រម​របស់តុលាការអាជ្ញាកណ្ដាលអន្តរជាតិដែលទាក់ទិនដល់​ការប្តឹង​នៅសមុទ្រខាង​កើត របស់​ហ្វីលីពីន កំពុង​ទទួលបាន​ការគាំទ្រ​ពីសហគមន៍​អន្តរជាតិ និងសាធារណៈមតិ​បារាំង។ បន្ទាប់​ពី​ពេល​ស្រាវ​ជ្រាវ​ការ​ផ្តល់​សក្ខីកម្ម​​របស់​ហ្វីលីពីន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃ​ទី១៣ខែ​កក្កដា ដែល​ប្តឹងចិន​អំពី​ជម្លោះសមុទ្រខាង​កើត នាថ្ងៃទី​២៩ខែ​តុលា តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ (PCA) បានប្រកាសថា៖ ហ្វីលីពីន​និង​ចិន បាន​ចូលរួម​អនុសញ្ញា អង្គការ​សហប្រជាជាតិ ស្ដីពីច្បាប់​សមុទ្រ ( UNCLOS) បានជា​ភាគីទាំងពីរត្រូវ​ដោះស្រាយ​ តាមការកំណត់របស់​UNCLOS។ សេចក្ដីសម្រេចចិត្ត​របស់ចិន ដែលមិនចូលរួមការ​ប្តឹងនេះ នឹងមិនអាច​ផ្លាស់​ប្តូរ​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលាការ​អាជ្ញា កណ្ដាលអន្តរជាតិ និងការដែលហ្វីលីពីនប្តឹង ដោយ​ឯកតោភាគី គឺមិ​នរំលោភ​ទៅលើ​ដំណើរ​ការ​ដោះស្រាយ​ជំលោះ តាម UNCLOS ទេ។

តាមកាសែត Le Monde , RFI, AFP របស់បារាំង នាថ្ងៃទី៣០ខែ​តុលាឆ្នាំ២០១៥​ បានចេញ​ព័ត៍មាន​ព្រមៗ​គ្នា អំពី​ព្រឹត្តិការណ៍​នេះ ហើយអះអាងថា៖ការដែលចិនមិនចូលរួម​ការប្តឹង​នេះ គឺមិ​នជះ​ឥទ្ធិពល​ដល់​សេចក្ដី​សម្រេច​ចិត្ត​របស់​តុលា​ការ​ឡើយ។ តាម​ទីភ្នាក់ងារសារព័ត៍មានអង់គ្លេស Reuters ថា៖ តួនាទីរបស់បេកាំង នឹងរងការខូច​ខាត​ជាច្រើន​ ប្រសិនបើតុលាការនេះចេញ​សាលក្រម​ថា៖ ចិនបានរំលោភទៅលើ​ការ​កំណត់​នានា​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ