17/06/2016 10:12 GMT+7 Email Print Like 0

សាធារណរដ្ឋឆែកគាំទ្រ EU ចុះ​ហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​វៀតណាម​យ៉ាងឆាប់ៗ​


សាធារណរដ្ឋឆែកគាំទ្រ EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយវៀតណាមយ៉ាងឆាប់ៗ

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅរដ្ឋធានី Praha នៃសាធារណរដ្ឋឆែក អនុប្រ​ធាន​រដ្ឋវៀ​ត​ណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញ​ជួប​សម្តែង​ការ​គួរ​សម​ ប្រធានាធិបតីសាធារណរដ្ឋឆែក  លោក Milos Zeman ជួប​សវនា​ការ ជាមួយប្រធានព្រឹទ្ធសភា Milan Stech និង​អនុប្រធានសភាជាន់ទាប Vojtech Phlip​និង​ជួប​សន្ទ​នាជាមួយ​គណៈបក្សមួយចំនួន របស់រដ្ឋសភាឆែកផងដែរ។ នៅ ក្នុង​បណ្តា​ជំនួប​នេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀត​ណាម ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច​ក្នុង​ការ​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់​ទំនង​មិត្ត​ភាព ប្រពៃ​ណីនិង​កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយសាធារណរ​ដ្ឋឆែក។​ លោក​ស្រី​ Dang Thi Ngoc Thinh បានសង្កត់ធ្ងន់​ថា វៀតណាម​បង្ក​លក្ខណៈ ងាយស្រួល​សម្រាប់​វិនិយោគិន​បរទេស​ក្នុងនោះ​មាន​វិនិយោគិន​ឆែកមក​អនុវត្ត សកម្មភាព​នៅ​វៀតណាម។ នៅទី​នេះ អនុប្រធានរដ្ឋលោក​ស្រី Dang Thi Ngoc Thinh ក៏បាន​ជូន​ដំណឹងជាមួយប្រធានា​ធិបតី Milos Zeman និងថ្នាក់ដឹកនាំរដ្ឋ សភាឆែកនូវបម្រែ​បម្រួល​នៅ​សមុទ្រ​ខាង​កើតនាពេលថ្មី​ៗនេះ។ ភាគីទាំងពីរបាន ឯកភាពគ្នាដោះ​ស្រាយ​ជំលោះដោយ​សន្តិវិធី ឈរ​លើច្បាប់​អន្តរជាតិ​។ រីឯភាគីសាធារណរដ្ឋឆែក​វិញ​ប្រធានាធិបតី Milos Zeman និងថ្នាក់ដឹកនាំ​រដ្ឋសភាឆែក បាន​អះអាង​គាំទ្រ​ ចំពោះការបង្កើនទំនាក់ទំនងរវាងវៀត​ណាម ជាមួយ EU និង គាំទ្រ EU ចុះហត្ថ​លេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី ជាមួយវៀតណាម យ៉ាងឆាប់ៗ ព្រម​ទាំងទ​ទួល​ស្គាល់​ខឿន​សេដ្ឋកិច្ច​ទីផ្សារ របស់​វៀត​ណាម​ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ